វីដេអូ​សមាជិក​សភា​ស្រីលង្កា វាយ​ប្រតប់​គ្នា​នៅ​ក្នុង​វិមាន​សភា

  • 2018-11-16 04:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 33

ចន្លោះមិនឃើញ

សមាជិក​សភា​ស្រីលង្កា កាលពី​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ២០១៨ ម្សិលមិញ បាន​រុញច្រាន និង​វាយ​ប្រតប់​គ្នា​នៅ​ក្នុង​វិមាន​សភា​របស់​ខ្លួន។ មន្រ្តី​ស្រីលង្ហា​ម្នាក់​បាន​ឲ្យ​ដឹង​ថា "វា​ពិបាក​កំណត់​ភ្លាមៗ​ថា នរណា​វាយ​នរណា ប៉ុន្ដែ​មនុស្ស​ជាច្រើន​នាក់​បាន​រង​របួស ប៉ុន្ដែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ"។

សមាជិកសភា​ស្រីលង្កាវាយ​ប្រតប់​គ្នា​ក្នុង​វិមាន​សភា/ រូបភាព៖ AP

ការ​វាយប្រតប់​គ្នា​នៅ​ក្នុង​សភា​នេះ គឺ​ក្រោយ​សភា​ស្រីលង្កា​បាន​បោះឆ្នោត​មិន​ផ្ដល់​សេចក្តី​ទុកចិត្ត​ដល់​លោក​នាយករដ្ឋមន្រ្តី Mahinda Rajapakse និង​គណៈរដ្ឋមន្រ្តី ដែល​ជ្រើសតាំង​ដោយ​លោក Maithripala Sirisena ប្រធានាធិបតី​ស្រីលង្កា។

សូម​បញ្ជាក់​ថា ប្រទេស​ស្រីលង្កា​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​នយោបាយ ក្រោយ​លោក​ប្រធានាធិបតី​ស្រីលង្កា បាន​ដក​លោក Ranil Wickremesinghe ចេញពី​តំណែង​នាយករដ្ឋមន្រ្តី ហើយ​ជ្រើសតាំង​លោក Mahinda Rajapakse ឲ្យ​មក​កាន់​តំណែង​នេះ​ជំនួស​វិញ ចាប់តាំង​ពី​ចុង​ខែ​តុលា ២០១៨។ ប៉ុន្ដែ​មក​ដល់​ពេល​នេះ លោក Mahinda Rajapakse និង​គណៈរដ្ឋមន្រ្តី​របស់​លោក មិន​ទាន់​ទទួល​បាន​ការ​បោះឆ្នោត​ផ្ដល់​សេចក្តី​ទុកចិត្ត​ពី​សភា​នៅ​ឡើយ​ទេ៕

វីដេអូសមាជិកសភា​ស្រីលង្កាវាយ​ប្រតប់​គ្នា​ក្នុង​វិមាន​សភា

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទពេញនិយម
;