ដូណាល់ ត្រាំ ចាញ់​ក្ដី​បណ្ដឹង​ពាក់ព័ន្ធ​នឹង​អ្នក​សារព័ត៌មាន CNN

  • 2018-11-17 06:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលាការ​ក្រុង​វ៉ាស៊ីនតោន បាន​សម្រេច​ឲ្យ​រដ្ឋបាល​លោក ដូណាល់ ត្រាំ ចាញ់​ក្ដី​ និង​ត្រូវ​ផ្ដល់​សិទ្ធិ​សម្រាប់​អ្នក​សារព័ត៌មាន​របស់ CNN ដើម្បី​ចូល​យក​ព័ត៌មាន​ក្នុង​សេតវិមាន​សាជាថ្មី ក្រោយពី​សវនាការ ពាក់ព័ន្ធ​នឹង​​បណ្ដឹង​របស់​សារព័ត៌មាន​នេះ កាល​ពី​សុក្រ ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

លោក Jim Acosta ត្រូវបានដកហូតកាតអ្នកសារព័ត៌មាន ក្នុងសេតវិមាន កាលពីសប្ដាហ៍មុន (រូបថត៖ The New York Times)
លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ និង​បុគ្គលិក​ការិយាល័យ​របស់​លោក​មួយ​ចំនួន​ ត្រូវ​បាន​រកឃើញ​ថា បាន​បង្ហាញ​ឥរិយាបថ​មិនសមរម្យ ចំពោះ​ការ​ដកហូត​កាត​អ្នក​សារព័ត៌មាន​ពី​លោក Jim Acosta របស់ CNN ក្រោយ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន​កាលពី​សប្ដាហ៍​មុន។ លើលពី​នេះ រដ្ឋបាល​លោក ត្រាំ បាន​រំលោភ​សិទ្ធិ​សេរីភាព​សារព័ត៌មាន ក្នុង​ការ​ចូល​យក​ព័ត៌មាន។

ជា​ការ​ឆ្លើយ​តប លោក ត្រាំ បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Fox News ថា សេតវិមាន​នឹង​រឹត​បន្តឹង​វិន័យ​សម្រាប់​អ្នក​សារព័ត៌មាន​អនុវត្ត។ ជាមួយ​គ្នា​នេះ លោក​ប្រធានាធិបតី បាន​ព្រលាន​បណ្ដេញ​លោក Jim Acosta ចេញ​ពី​សន្និសីទ​នៅ​ពេល​ក្រោយ​ៗ​ទៀត​ ប្រសិនបើ​គាត់​បង្ហាញ​ឥរិយាបថ​ដូច​ពី​លើក​មុន។

សូម​ជម្រាប​ថា កាលពី​សប្ដាហ៍​មុន រដ្ឋបាល​លោក ត្រាំ បាន​ដកហូត​កាត​អ្នក​សារព័ត៌មាន​ពីលោក Jim ក្រោយ​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​ឈាន​ដល់​ការ​បញ្ជា​ឲ្យ​ដក​យក​មីក្រូហ្វូន​ពី​ក្នុង​ដៃ​របស់​លោក Jim ដែល​កំពុង​សួរ​សំណួរ​ជុំវិញ​បញ្ហា​ជន​អន្តោប្រវេសន៍​មកពី​តំបន់​អាមេរិក​កណ្ដាល​។

ការសម្រេច​របស់​លោក ត្រាំ ​ត្រូវបាន​ CNN ដាក់ពាក្យ​ប្ដឹង​ទៅ​កាន់​តុលាការ​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​៕

អត្ថបទទាក់ទង

ប្រភព៖ nytimes ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;