សារព័ត៌មាន ១០ ប្រកាស​​គាំទ្រ CNN ដែល​ប្ដឹង​រដ្ឋបាល ដូណាល់ ត្រាំ​

  • 2018-11-15 08:38:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗនេះ សារព័ត៌មាន CNN បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​តុលាការ​ក្រុង​វ៉ាស៊ីនតោន​ឌីស៊ី ពាក់ព័ន្ធ​នឹង​រដ្ឋបាល​របស់​លោក​​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​បាន​ដកហូត​កាត​​សារព័ត៌មាន​ពី​អ្នកកាសែត​ប្រចាំ​សេតវិមាន​លោក Jim Acosta ។ ពាក្យ​បណ្ដឹង​នេះ ត្រូវ​បាន​សារព័ត៌មាន​ចំនួន​ ១០​ ប្រកាស​គាំទ្រ។

យោង​តាម​វេបសាយ Business Insider សារព័ត៌មាន​ដែល​បាន​គាំទ្រ CNN មាន​ដូចជា៖ Associated Press, Bloomberg, First Look Media, Gannett, NBC, The New York Times, Politico, USA Today, The Washington Post និង Fox News ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ ចង្អុលលោក Jim Acosta អ្នកសារព័ត៌មាន​របស់ CNN ប្រចាំសេតវិមាន (រូបថត៖ Reuters)
កាលពី​ថ្ងៃ​ទី១៣ វិច្ឆិកា CNN បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថា  ​រដ្ឋបាល​លោក ដូណាល់ ត្រាំ បាន​រំលោភ​សិទ្ធិ​សេរីភាព​សារព័ត៌មាន។

សូម​ជម្រាប​ថា ការ​សម្រេច​របស់​សេតវិមាន ធ្វើឡើង​បន្ទាប់ពី​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​រវាង​លោក Acosta និង​លោក ត្រាំ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​សប្ដាហ៍​មុន។ អំឡុង​សន្និសីទ​នោះ​ លោក ត្រាំ បញ្ជា​ឲ្យ​ដក​យក​មីក្រូហ្វូន​ពី​ដៃ​លោក Acosta ដែល​បាន​សួរ ត្រាំ ជុំវិញ​បញ្ហា​ជនអន្តោប្រវេសន៍ ដែល​ព្យាយាម​ឆ្លង​ចូល​ទៅ​កាន់​ទឹកដី​អាមេរិក៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;