ព័រទុយហ្គាល់ ក្លាយជា​ក្រុម​ដំបូង​គេ​ដែលឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Nations League

  • 2018-11-18 01:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព័រទុយហ្គាល់ បាន​កក់កៅអី​នៅ​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ UEFA Nations League ហើយ ទោះនៅសល់​១ប្រកួត​ទៀត​ក៏ដោយ ហើយ​ក៏​ក្លាយជា​ក្រុម​ដំបូង​គេ​ផងដែរ​ដែលឈាន​ដល់វគ្គ​នេះ ក្រោយ​ប្រកួត​ស្មើ​អ៊ីតាលី ០-០ ក្នុង​វគ្គ​ចែកពូល A3 យប់មិញ។

អ៊ីតាលី ប្រកួតជាមួយក្រុមភ្ញៀវ ព័រទុយហ្គាល់ ក្នុងពាន UEFA Nations League កាលពីយប់មិញ នៅស្តាត San Siro (រូបថត៖ AP)
ព័រទុយហ្គាល់ ឈរ​នៅលេខ១​ក្នុងពូល មាន​៧ពិន្ទុ, អ៊ីតាលី លេខ២ មាន​៥ពិន្ទុ និង​ប៉ូឡូញ លេខ៣ មាន១ពិន្ទុ ​ត្រូវ​ធ្លាក់​ទៅលេង​កម្រិត League B វិញ។ អ៊ីតាលី បាន​ចប់​ការប្រកួត​អស់ហើយ ដោយឡែក ព័រទុយហ្គាល់ និង​ប៉ូឡូញ នឹងត្រូវ​ប៉ះគ្នា នៅមួយ​ប្រកួត​ចុងក្រោយទៀត ប៉ុន្តែការ​ប្រកួតនេះ​ទោះមាន​លទ្ធផល​យ៉ាងណា ក៏មិន​ធ្វើឱ្យ​ប្រែប្រួល​ចំណាត់​ថ្នាក់​ក្នុងពូល​នេះ​ឡើយ៕

សូមទស្សនាវីដេអូ Highlight៖

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;