APEC ខកខានចេញសេចក្តីប្រកាសរួមជាលើកដំបូង ដោយសារចិននិងអាមេរិក
- 2018-11-19 02:33:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
APEC ខកខានចេញសេចក្តីប្រកាសរួមជាលើកដំបូង ដោយសារចិននិងអាមេរិក
ចន្លោះមិនឃើញ
មេដឹកនាំអាស៊ី-ប៉ាស៊ីហ្វិក បានបរាជ័យក្នុងការឯកភាពគ្នាចេញសេចក្តីប្រកាសរួមនៅកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលធ្វើឡើងនៅប្រទេសប៉ាពូញ៊ូវហ្គីណេ។ ការខកខានជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៣មកនេះ ដោយសារតែភាពមិនត្រូវគ្នារវាងអាមេរិក និងចិន ជុំវិញពាណិជ្ជកម្ម និងការវិនិយោគ។
លោក Peter O'Neill នាយករដ្ឋមន្រ្តីនៃប្រទេសប៉ាពូញ៊ូហ្គីណេ ដែលជាប្រធាននៃកិច្ចប្រជុំកំពូល APEC ឆ្នាំនេះ បានថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយបិទបញ្ចប់កិច្ចប្រជុំនេះថា មេដឹកនាំ APEC បានស្ថិតនៅក្នុងភាពទាស់ទែងគ្នាជុំវិញកំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក ដោយសារតែយក្ស២ នៅក្នុងបន្ទប់ប្រជុំ ពោលគឺលោកសំដៅទៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងអនុប្រធានាធិបតីអាមេរិក លោក Mike Pence។
អត្ថបទទាក់ទង៖ ចិនថាគ្មានប្រទេសក្រីក្រណាមួយ ជាប់បំណុលវ័ណ្ឌក ដោយការសហការជាមួយខ្លួននោះទេ