អាជ្ញាធរ​ខេត្ត​កោះកុង ចុះ​រុះរើ​ស្លាក​ផ្សព្វផ្សាយ សរសេរ​ជា​ភាសា​បរទេស

  • 2018-12-07 07:12:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃ​គណៈអភិបាល​ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បាន​ដឹកនាំ​ក្រុម​ការងារចម្រុះ ចុះ​បញ្ជា​ឲ្យ​ម្ចាស់​អាជីវកម្ម​ធ្វើការ​រុះរើ​ជាបន្ទាន់​ស្លាកផ្សព្វផ្សាយ​សរសេរ​ជា​ភាសា​បរទេស ចំនួន៣។ នេះ​បើតាម​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​កោះកុង។

ក្នុង​នោះ អាជ្ញាធរ​ខេត្ត​កោះកុង​កំណត់​ត្រឹមល្ងាច​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ ជា​កំហិត ឲ្យ​ម្ចាស់​អាជីវកម្ម​ធ្វើការ​រុះរើ​ស្លាក​ផ្សព្វផ្សាយ​សរេសេរ​ជា​ភាសា​បរទេស ស្ថិតនៅ​ភូមិ​ចាំយាម ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង។

អាជ្ញាធរ​ខេត្ត​កោះកុង​ក៏​បាន​ណែនាំ​ផង​ដែរ​ថា បើចង់​លើក​ស្លាកផ្សព្វផ្សាយ ត្រូវ​សរសេរ​អក្សរ​ភាសាខ្មែរ​ខាងលើ ហើយ​ភាសាបរទេស​ត្រូវ​មាន​ទំហំ​តូច​ជាង​ពាក់កណ្ដាល នៃ​អក្សរភាសាខ្មែរ៕

រូបភាព៖ ហ្វេសប៊ុកផេករដ្ឋបាលខេត្ត​កោះកុង

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;