ជប៉ុន គ្រោង​ដាក់​បម្រាម​លើ​ក្រុមហ៊ុន Huawei និង ZTE មិន​ឲ្យ​មាន​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល

  • 2018-12-07 08:09:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ជប៉ុន​គ្រោង​ហាម​ការ​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​នូវ​ឧបករណ៍​នានា​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei និង ZTE ដើម្បី​បង្កើន​ការ​ការពារ​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​បែកធ្លាយ​ការណ៍​សម្ងាត់ និង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ នេះ​បើតាម​សារព័ត៌មាន Reuters។

រូបភាព៖ Reuters
កាសែត Yomiuri បាន​រាយការណ៍​នៅ​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ២០១៨​នេះ​ថា រដ្ឋាភិបាល​ជប៉ុន​រំពឹង​ថា នឹង​សើរើ​ច្បាប់​ក្នុង​ប្រទេស​របស់​ខ្លួន​លើ​ការ​ដឹកជញ្ជូន នៅ​ដើម​សប្ដាហ៍​ក្រោយ។ រដ្ឋាភិបាល​មិនមែន​គ្រោង​សើរើ​ច្បាប់​លើតែ​ក្រុមហ៊ុន​ចិន Huawei និង ZTE ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​នឹង​ដាក់​ឲ្យ​អនុវត្ត​នូវ​យន្តការ​នានា ក្នុង​គោលបំណង​ពង្រឹង​សន្ដិសុខ ដែល​នឹង​តម្រូវ​លើ​ក្រុមហ៊ុន​នានា។

ការ​វិវឌ្ឍ​នេះ គឺ​ក្រោយ​ការ​សម្រេច​របស់​អាមេរិក​នៅ​ឆ្នាំ​២០១៨​នេះ ដែល​ហាម​រដ្ឋាភិបាល​មិន​ឲ្យ​ទិញ​ឧបករណ៍​របស់​ក្រុមហ៊ុន Huawei។ ភ្នាក់ងារ​សម្ងាត់​អាមេរិក​បាន​ចោទ​ក្រុមហ៊ុន Huawei ថា មាន​ការ​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​ចិន ហើយ​ឧបករណ៍​របស់​ក្រុមហ៊ុន​នេះ​អាច​មាន​ផ្ទុក​ឧបករណ៍​សម្រាប់​ស៊ើបការណ៍ ទោះបីជា​គ្មាន​ភស្ដុតាង​បង្ហាញ​ជា​សាធារណៈ​ក៏​ដោយ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;