ផ្លូវបំបែក​ស្រែអំបិល-​ទីរួមខេត្ត​កោះកុង ​ត្រូវ​បាន​បញ្ចប់​ការជួសជុល​ហើយ

  • 2018-12-11 03:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវ​ជាតិ​លេខ​ ៤៨ (​ផ្លូវបំបែក​ស្រែអំបិល-ទីរួម​ខេត្ត​កោះកុង) ដែល​មាន​ចម្ងាយ​ ១៥០គីឡូម៉ែត្រ ​ត្រូវ​បាន​ជួសជុល​រួចរាល់​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​ទេសចរណ៍ នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។

ការ​ជួសជុល​ផ្លូវ​ជាតិ​លេខ​៤៨​នេះ គឺ​បន្ទាប់ពី​ផ្លូវ​ប្រវែង​ ៦៣​គីឡូម៉ែត្រ ត្រូវ​ទទួល​រង​ការ​ខូចខាត​ដោយ​ជំនន់​ទឹក​ភ្លៀង ការ​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ និង​កត្តា​ធម្មជាតិ​ផ្សេង​ៗ​ទៀត​។

បើ​យោង​តាម​លោក​ទេសរដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​គូស​បញ្ជាក់​ថា កំណាត់​ផ្លូវ​ដែល​រង​ការ​ខូចខាត​ប្រវែង ៦៣ គីឡូម៉ែត្រ​នេះ ត្រូវ​បាន​ចែក​ចេញ​ជា ៩១កំណាត់​ដើម្បី​ជួសជុល​ដោយ​អង្គភាព​ធំ​ៗ​ចំនួន​៣ រួមមាន៖ នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវ​ថ្នល់ និង​នាយកដ្ឋាន​វិស្វកម្ម​នៃ​ក្រសួង​ការពារ​ជាតិ។

លោក​បន្ត​ថា ការ​ជួសជុល បាន​ប្រើប្រាស់​គ្រឿង​ចក្រ​សម្រាប់​ជួសជុល​ប្រមាណ​ ៤០០គ្រឿង និង​ប្រើប្រាស់​ថវិកា​ជាតិ​សរុប​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក​សម្រាប់​ធានា​ការ​ជួសជុល និង​ថែទាំ​ផ្លូវ​នេះ រហូត​ដល់​ការ​ចាប់ផ្ដើម​អនុវត្ត​គម្រោង ស្តារ និង​ធ្វើឲ្យ​ប្រសើរ​ឡើង ក្រោម​ឥណទាន​ប្រាក់​កម្ចី​របស់​សាធារណរដ្ឋ​កូរ៉េ (EDCF)។

ពិធី​បុណ្យ​សមុទ្រ​លើក​ទី៧ (ជុំទី២) នៅ​ខេត្ត​កោះកុង​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី១៤-១៥-១៦ ខែ​ធ្នូ​ខាងមុខ ក្រោម​ប្រធាន​បទ «ឆ្នេរ​ស្អាត ពលរដ្ឋ​រមណីយ» ពោល​គឺ​នៅ​សល់​តែ​៤ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យ​នេះ​នឹង​ឈាន​ចូល​មក​ដល់​ហើយ។ ពិធី​បើក​ជា​ផ្លូវការ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតី​ភាព​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ និងសម្តេច ប៊ុន រ៉ានី ហ៊ុនសែន៕

អត្ថបទទាក់ទង

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;