កាណាដា ព្រមាន​អាមេរិក​កុំ​ធ្វើ​នយោបាយ​លើ​ករណី​បត្យាប័ន​កូនស្រី​របស់​មេ Huawei

  • 2018-12-13 03:35:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកស្រី Chrystia Freeland រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កាណាដា កាលពី​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ បាន​ព្រមាន​អាមេរិក កុំ​ធ្វើ​នយោបាយ​លើ​ករណី​បត្យាប័ន។ ការ​ព្រមាន​នេះ គឺ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ថ្លែង​ថា លោក​អាច​អន្តរាគម​លើ​ករណី​ការ​ចាប់ឃុំខ្លួន​ប្រធាន​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei នៅ​ក្នុង​ប្រទេស​កាណាដា ដោយ​សំណើ​របស់​ក្រុង​វ៉ាស៊ីនតោន។

លោកស្រី Chrystia Freeland រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កាណាដា/ រូបភាព៖ Reuters
លោកស្រី​រដ្ឋមន្រ្តី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ជនជាតិ​កាណដា​ទី២ អាច​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​ចិន។

ការ​បញ្ជាក់​របស់​លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​កាណាដា គឺ​ក្រោយ​អាជ្ញាធរ​ចិន​បាន​ចាប់ខ្លួន​លោក Michael Kovrig អតីត​មន្រ្តី​ទូត​កាណាដា កាលពី​ដើម​សប្ដាហ៍​នេះ។ ចំពោះ​ករណី​នេះ លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​កាណាដា​បាន​បង្ហាញ​ការព្រួយបារម្ភ ហើយ​លោកស្រី​បន្ថែម​ថា ជនជន​កាណាដា​ទី​២ ដែល​មិន​បញ្ជាក់​អត្ដសញ្ញាណ បាន​ទាក់ទង​ទៅ​អាជ្ញាធរ​កាណាដា​ដោយ​បញ្ជាក់​ថា អាជ្ញាធរ​ចិន​បាន​ធ្វើការ​សាកសួរ​លើ​រូបគេ។

លោកស្រី​បន្ថែម​ថា អាជ្ញាធរ​កាណាដា​មិន​អាច​ធ្វើការ​ទាក់ទង​ជនជាតិ​កាណាដា​រូប​នោះ​បាន​ទេ រហូត​មក​ពេល​នេះ៕

អត្ថបទទាក់ទង៖ ​ត្រាំ ធ្វើ​​អន្តរាគមន៍​រឿង​ Huawei ក្រោម​ហេតុផល​មួយ

ប្រភព៖ Straits Times ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;