សម្ដេច ហ៊ុន សែន ទម្លាយ​ពី​ការ​ចុះតម្លៃ​ប្រើប្រាស់​អគ្គិសនី​តាម​លំនៅឋាន

  • 2018-12-17 02:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងពិធីសម្ភោធ​ដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​វារីអគ្គិសនី​សេសានក្រោម២ នៅ​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​បញ្ជាក់​ពី​ការ​ចុះថ្លៃ​ប្រើប្រាស់​អគ្គិសនី​តាម​លំនៅឋាន​របស់​ប្រជាជន។

សម្ដេច ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​មួយ នាពេលកន្លងមក
សម្រាប់​ការ​ប្រើប្រាស់​អគ្គិសនី​តាម​លំនៅឋាន សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ៖
  • ការ​ប្រើប្រាស់​ពី ១-១០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី ៦១០​រៀល​​ (ភ្នំពេញ) និង ៤៨០​រៀល​ (ខេត្ត) នៅ​ឆ្នាំ​២០១៨ ទៅ ៣៨០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខាង​មុខ។

  • ការ​ប្រើប្រាស់​ពី ១១-៥០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី ៦១០​រៀល​នៅ​ឆ្នាំ​២០១៨ ទៅ ៤៨០​រៀល​នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ខាង​មុខ។

  • ការ​ប្រើប្រាស់​ពី ៥១-២០០​គីឡូវ៉ាត់​ក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះពី ៧២០រៀល (ភ្នំពេញ) និង ៧៧០​រៀល​ (ខេត្ត) នៅ​ឆ្នាំ​២០១៨ ទៅ ៦១០រៀល​នៅ​ឆ្នាំ២០១៩ និង​ឆ្នាំ២០២០ ខាង​មុខ។

  • ការ​ប្រើប្រាស់ពី ២០០​គីឡូវ៉ាត់​ឡើង​ទៅក្នុង​មួយ​ខែ តម្លៃ​អគ្គិសនី​នឹង​ត្រូវ​ចុះ​ពី ៧៥០រៀល (ភ្នំពេញ) ៧៧០​រៀល​ (ខេត្ត) នៅ​ឆ្នាំ​២០១៨ ទៅ ៧៤០​រៀល​នៅ​ឆ្នាំ​២០១៩ និង ៧៣០​រៀល​នៅ​ឆ្នាំ​២០២០៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;