មហាធៀ៖ អូស្រ្ដាលី​គ្មាន​សិទ្ធិ​ទទួលស្គាល់ Jerusalem ជា​រដ្ឋធានីរបស់​​អ៊ីស្រាអែល​ទេ

  • 2018-12-17 08:11:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ បាន​រិះគន់​ការ​វិវឌ្ឍ​របស់​អូស្រ្ដាលី​ទទួល​ស្គាល់​ទីក្រុង Jerusalem ជាទី​រដ្ឋធានី​របស់​អ៊ីស្រាអែល។ លោក​ថា ប្រទេស​នានា​គ្មាន​សិទ្ធិ​ធ្វើ​ដូច្នេះ​ឡើយ។

លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ថ្លែង​នៅ​ក្នុង​សាកលវិទ្យាល័យ Chulalongkorn ប្រទេស​ថៃ/ រូបភាព៖ Reuters
ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ប្រាប់​សារព័ត៌មាន Reuters ​ថា "ទីក្រុង Jerusalem គួរស្ថិតនៅ​ដូច​នាពេល​បច្ចុប្បន្ន និង​មិនមែន​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​ទេ"។ លោក​បន្ដ​ថា "Jerusalem តែងតែ​នៅ​ក្រោម​ប៉ាឡេស្ទីន ដូច្នេះ​ហេតុអ្វី​ពួកគេ​យក​គំនិត​ផ្ដួចផ្ដើម ដើម្បី​បែកចែក​ក្រុង Jerusalem ដែល​មិនមែន​របស់​ពួកគេ ប៉ុន្ដែ​តើ​ដើម្បី​បែងចែក​រវាង​ជនជាតិ​អ៉ារ៉ាប់ និង​ជនជាតិ​ជ្វីស? ពួកគេ​គ្មាន​សិទ្ធី​ទេ"។

សម្រាប់​ប្រទេស​ម៉ាឡេស៊ី ជាយូរ​មក​ហើយ បាន​គាំទ្រ​ដំណោះស្រាយ​មួយ​ដោយ​រដ្ឋ​ពីរ ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។

សូម​បញ្ជាក់​ថា ការវិវឌ្ឍ​របស់​អ៊ីស្រាអែល​ដូច្នេះ គឺ​ក្រោយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សម្រេច​ប្ដូរ​ទីតាំង​ស្ថានទូត​អាមេរិក​ពី​ទីក្រុង Tel Aviv ទៅ​ទីក្រុង Jerusalem កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ កន្លង​ទៅ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;