១០សន្លឹក បង្ហាញ​ពី​ទិដ្ឋភាព​សម្ពោធ​វិមានឈ្នះ ឈ្នះ

  • 2018-12-29 08:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ នា​ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្រោម​អធិបតីភាព​សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ពិធី​នេះ មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ភ្ញៀវ​ជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ អ្នកសិល្បៈ សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់។​

​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​នយោបាយ ឈ្នះ ឈ្នះ និង​ការអបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការបិទ​បញ្ចប់​ភ្លើងសង្គ្រាម​នេះ នឹងធ្វើ​បន្ត​រហូតដល់​ថ្ងៃ​៣១ ខែធ្នូ​ដែលជា​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​២០១៨​ ចូល​ ២០១៩​ ដោយពេល​រាត្រី​នឹងមាន​ការបាញ់​កាំជ្រួច និង​ការប្រគំ​តន្ត្រី​សម្រាប់​ជាការ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​។ បន្ថែម​ពីលើ​នោះ​ក៏​នៅមាន​ព្រឹត្តិការណ៍​ផ្សេងៗ​ជាច្រើន​ទៀត រួម​ជាការ​តាំងពិព័រណ៍​ផលិតផល​ជាច្រើន​ផងដែរ​។​

សូមបញ្ជាក់ថា ​វិមាន​ឈ្នះ​ឈ្នះ ​បាន​សាងសង់​កាលពី​ខែកុម្ភៈ ​ឆ្នាំ​២០១៦​ នៅលើ​ផ្ទៃដី​៨​ហិកតា ​ស្ថិតក្នុង​តំបន់​អភិវឌ្ឍន៍ឧកញ៉ា លី ​យ៉ុង​ផាត់ នៅ​សង្កាត់​បាក់​ខែង​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​៕

សូមទស្សនា​ទិដ្ឋភាព​នៃ​ពិធី​សម្ពោធ​វិមានឈ្នះឈ្នះ ដែលថតដោយអ្នកថតរូប​ [ខ្លីៗ] គឺលោក ស៊ីវ ចាន់ណា ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;