អ្នកប្រដាល់គុនខ្មែរ​​ល្បីឈ្មោះ ៦រូប ឡើង​សង្វៀន​រួមគ្នា នា​រាត្រីឆ្លងឆ្នាំ

  • 2018-12-31 04:06:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ​លំដាប់​កំពូល​ ៦រូប នឹង​លេច​មុខ​លើ​សង្វៀន​តែមួយ នា​​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ​២០១៨ នេះ ក្នុង​កម្មវិធី Khmer Fight ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​អន្តរជាតិ។

ការប្រកួតនេះ ធ្វើ​ឡើង​ចាប់​ពី​ម៉ោង ៥ល្ងាច​តទៅ នៅ​ពហុ​កីឡដ្ឋាន​មរតតេជោ ហើយ​ក៏​មាន​ការ​ផ្សាយ​បន្តផ្ទាល់ តាម​កញ្ចក់ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ផងដែរ។

កីឡាករ​គុនខ្មែរទាំង ៦ រូប មានដូចខាងក្រោម៖

  • ពេជ្រ ​ម្ទេសខ្មាំង​ (មិនទាន់ច្បាស់​គូប្រកួត)
ពេជ្រ ម្ទេសខ្មាំង
- ឡៅ​ ចិត្រា​ vs​ TOMASZ LAMNAMOON (ប៉ូឡូញ)​
ឡៅ ចិត្រា
  • ឯម​ ឡេងលី​ vs NAPAKHAO SIRILAK (ថៃ)​

  • ឡៅ​ ចន្រ្ទា​ vs​ RIVIERE ERWAN (បារាំង)​

ឡៅ ចន្ទ្រា
  • ឡុង​ សំណាង​ vs​ MOHAMMAD LABDI ​(ម៉ារ៉ុក)
ឡុង សំណាង
  • ឃីម​ ឌីម៉ា vs​ MUENGNUENG (ថៃ)​
ឃីម ឌីម៉ា

ក្រៅពីគូប្រកួតអន្តរជាតិខាងលើ ក៏មានការប្រកួត​​រវាង​កីឡាករ​កម្ពុជាដូចគ្នាផងដែរ គឺ កំពែង ខ្មៅ ប្រកួត​ជាមួយ ង៉ែត វុធ និង ធន់ ចាន់តាក់ ប៉ះ ពុយ វណ្ណៈ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;