រដ្ឋមន្រ្តី​​អភិវឌ្ឍន៍​ជនបទ ហាមមិន​ឱ្យ​មន្រ្តី​ប្រើ​យាន​យន្ត​ស្លាក​លេខរដ្ឋ ​​ចូលក្លឹប-ខារ៉ាអូខេ​ឡើយ

  • 2019-01-04 09:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​ណែនាំ​ឱ្យ​ថ្នាក់​ដឹកនាំ និង​មន្រ្តី​រាជការ​នៃក្រសួង មិន​ត្រូវ​ប្រើប្រាស់​ទោចក្រយានយន្ត និង​យានយន្ត​ពាក់​ស្លាកលេខ​រដ្ឋ​របស់​ក្រសួង ក្រៅពី​ម៉ោង​ដែល​ខ្លួង​បំពេញ​ការងារ​ឡើយ ជា​ពិសេស​កន្លែង​សប្បាយ​គ្រប់​ប្រភេទ រួមមាន​ក្លឹប​កម្សាន្ត កន្លែង​ខារ៉ាអូខេ និង​កន្លែងម៉ាស្សា​ជាដើម។ នេះ​បើតាម​សេចក្តី​ណែនាំ​មួយ​ចុះហត្ថលេខា​ដោយ​លោក អ៊ុក រ៉ាប៊ុន កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៨។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ
ជាមួយគ្នានេះ លោក​រដ្ឋមន្រ្តី​ក៏បាន​បញ្ជាក់​ក្នុងលិខិត​នេះ​ដែរថា មិន​ត្រូវ​អនុញ្ញាត​ឱ្យ​អ្នក​ដទៃ​ប្រើប្រាស់​ទោចក្រ​យានយន្ត និង​យានយន្ត ដែល​មាន​ស្លាក​លេខរដ្ឋ ក្នុង​គោលបំណង​ផ្សេង​ដែល​មិន​ពាក់​ព័ន្ធ​ទៅនឹង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួនឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;