ព្រះមហាក្សត្រ​ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ នៃច្បាប់​ស្តីពី​គណបក្ស​នយោបាយ

  • 2019-01-08 03:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្បាប់ស្តី​ពី​វិសោធនកម្ម​មាត្រា​៤៥ថ្មី (ស្ទួន) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ត្រូវបាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យប្រើ និង​ត្រូវ​ប្រកាស​ជា​ការ​ប្រញាប់ ដើម្បី​បើកផ្លូវ​ឲ្យ​អតីត​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១៨​រូប មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​បាន។ ច្បាប់​នេះ ត្រូវបាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យប្រើ​កាលពី​ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៩។

មាត្រា ៤៥ថ្មី (ស្ទួន) នៃ​ច្បាប់​នេះ ​បាន​ចែង​ថា៖ «គណបក្ស​នយោបាយ​ដែលត្រូវ​បាន​ផ្អាក​សកម្មភាព មិនត្រូវ​បាន​អនុញ្ញាត​ឲ្យចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ឡើយ។ ត្រូវលុប​ឈ្មោះ​ចេញពី​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត ក្នុង​ករណី​ដែល​គណបក្ស​នយោបាយ​នោះ ត្រូវបាន​ផ្អាក​សកម្មភាព ឬត្រូវ​សម្រេច​រំលាយ​ស្របតាមច្បាប់នេះ។ បុគ្គល​ដែលត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើ​សកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យគេ​បោះឆ្នោត ឬធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ធ្វើ​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬក្នុង​ករណី​ដែល​បុគ្គល​នោះ ត្រូវបាន​ផ្តល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តី​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ»។

សូម​រំលឹក​ថា ច្បាប់​ស្តីពី​វិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់​ស្តីពី​គណបក្ស​នយោបាយ ត្រូវបាន​រដ្ឋសភា​អនុម័ត​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នា​សម័យ​ប្រជុំ​សភា​លើកទី១ នីតិកាល​ទី៦ ហើយដែល​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​នេះ ទាំងស្រុង​កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ ព្រមទាំង​ត្រូវបាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាស​ថា ស្របនឹង​ធម្មនុញ្ញ កាលពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ២០១៨។

ច្បាប់ស្តីពី​គណបក្ស​នយោបាយ​ត្រូវបាន​រដ្ឋសភា ព្រឹទ្ធសភា ពិភាក្សា និង​អនុម័ត​ដំបូង កាលពី​ថ្ងៃទី១៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ ដោយច្បាប់​នេះ​ដំបូង​មានតែ​៤៥មាត្រា និងបាន​ធ្វើវិសោធនកម្ម​ចំនួនពីរ​លើក​រួចមក​ហើយ គឺ​វិសោធនកម្ម​លើកទី១ នៅថ្ងៃទី​០៧ ខែ​មីនា ឆ្នាំ​២០១៧ និង​វិសោធនកម្ម​លើកទី២ នៅថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៧។

សូម​រំលឹក​ថា កាលពីថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ផ្អាក​សកម្មភាព​នយោបាយ​ថ្នាក់​ដឹកនាំ​គណបក្សសង្គ្រោះជាតិ ​ចំនួន​១១៨រូប រយៈពេល ៥​ឆ្នាំ៕

អត្ថបទ៖ សោភា

;