EU គ្រោង​អនុវត្ត​​ពន្ធ​នាំចូល អង្ករ​កម្ពុជា ​ក្នុង​សប្ដាហ៍​នេះ​

  • 2019-01-16 02:38:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហភាព​អឺរ៉ុប (EU) ទំនងជា​កំណត់​ពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា និង​ប្រទេស​មីយ៉ាន់ម៉ា នៅ​ក្នុង​សប្ដាហ៍​នេះ ដោយ​អនុវត្ត​រយៈ​ពេល ៣​ឆ្នាំ។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Reuters កាល​ពី​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ​២០១៩។

Reuters បន្ត​ថា គណៈកម្មការ​អឺរ៉ុប អាច​នឹង​ធ្វើការ​ប្រកាស​ពី​ការ​ចាប់ផ្ដើម​យក​ពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១៨ ខែ​មករា ឆ្នាំ​២០១៩ ប្រសិនបើ​គ្មាន​ការ​ជំទាស់​ពី ភាគី​ពាក់ព័ន្ធ​ទេ​នោះ​។

តាម​សំណើ​របស់​គណៈកម្មការ​អឺរ៉ុប ការ​ចាប់​ផ្តើម​ឆ្នាំ​ដំបូង​នៃ​ការ​យក​ពន្ធ​អង្ករ​កម្ពុជា​នេះ​ គឺ​ ១៧៥អឺរ៉ូ ឬ​ប្រមាណ ២០០,៧៣​ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន ហើយ​ពន្ធ​នឹង​មាន​ការ​ទម្លាក់​ចុះ​បន្តិច​នៅ​ឆ្នាំ​បន្ទាប់ ដោយ​មក​ត្រឹម​ ១៥០អឺរ៉ូ នៅ​ឆ្នាំ​ទី​ពីរ និង​ ១២៥អឺរ៉ូ នៅ​ឆ្នាំ​ទី​បី។

ការ​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ត្រូវ​បាន​ធ្វើឡើង​តាម​សំណើ​របស់​រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី ដោយ​លើក​មូលហេតុ​ថា ដើម្បី​កាត់​បន្ថយ​កំណើន​ក្នុង​ការ​នាំចូល​អង្ករ។

គណៈកម្មការ​ដដែល​បាន​បន្ត​ថា កំណើន​នៃ​ការ​នាំចូល​អង្ករ​នេះ បាន​បណ្ដាលឲ្យ​ប៉ះពាល់​ដល់​វិស័យ​អង្ករ នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​ដាំដុះ​នៅ​ក្នុង​ប្រទេស​ចំនួន​៨ នៅ​ភាគ​ខាង​ត្បូង​ទ្វីប​អឺរ៉ុប គិត​ចាប់ពី​ប្រទេស​ព័រទុយហ្គាល់ លាត​សន្ធឹង​រហូត​ដល់ ​ប្រទេស​ប៊ុលហ្គារី៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;