សម្តេច ស ខេង ស្នើឱ្យ​ពិចារណា​ឡើងវិញ​នូវ​ការប្រើ​ពាក្យ​ "របប​ក្រុង​ភ្នំពេញ និង​របប​ ហ៊ុន សែន"

  • 2019-01-17 02:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ស្នើឱ្យ​អ្នក​ដែល​ប្រើពាក្យ​របប​ក្រុង​ភ្នំពេញ និង​របប ហ៊ុន សែន ព្រោះ​វា​មានន័យថា មិន​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ និង​លាភពណ៌ថា ជារដ្ឋាភិបាល​មិនស្របច្បាប់។ ការថ្លែងនេះ ធ្វើឡើង​ក្នុង​វេទិកា​ស្តីពី​ភាព​ជាដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ​លើកទី២ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៩ នៅ​​ក្រសួងមហាផ្ទៃ។

សម្តេច ស ខេង ថ្លែងនាពេលកន្លងមក
សម្តេច ស ខេង បាន​លើកឡើង​ថា ក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ​កន្លងទៅ មាន​ប្រជាពលរដ្ឋ​ជាង ៨៣% បាន​ទៅ​ចូលរួម​បោះឆ្នោត គ្មាន​អំពើហិង្សា ហើយ​ប្រមុខ​រដ្ឋ​បណ្តា​ប្រទេសនានា​លើពិភពលោក ក៏បាន​ផ្ញើសារ​អបអរ​សាទរ និង​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;