សម្តេច ហ៊ុន សែន ទស្សន៍ទាយថា វេណេហ្ស៊ុយអេឡា នឹងកើតសង្គ្រាម
- 2019-01-25 02:43:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន ទស្សន៍ទាយថា វេណេហ្ស៊ុយអេឡា នឹងកើតសង្គ្រាម
ចន្លោះមិនឃើញ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទស្សន៍ទាយថា ប្រទេសវេណេហ្ស៊ុយអេឡា នឹងកើតសង្គ្រាម ដោយសារមានការលូកដៃពីសហរដ្ឋអាមេរិក។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករជាង ១ម៉ឺននាក់នៅខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ លោក Nicolas Maduro បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក និងទុកពេលឲ្យ ៧២ម៉ោង ដើម្បីឲ្យមន្ត្រីទូតអាមេរិកទាំងអស់ រើចេញពីប្រទេសមួយនេះ។
លោកប្រធានាធិបតីវេណេហ្ស៊ុយអេឡា បានបញ្ជាឲ្យពិនិត្យឡើងវិញពីទំនាក់ទំនងជាមួយអាមេរិក បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសទទួលស្គាល់មេដឹកនាំគណបក្សប្រឆាំង លោក Juan Guaido ជាប្រធានាធិបតីស្របច្បាប់របស់វេណេហ្ស៊ុយអេឡា៕
ចុចអានបន្ថែម៖ វេណេហ្ស៊ុយអេឡា ទុកពេល ៧២ម៉ោងឲ្យមន្ត្រីទូតអាមេរិក ចាកចេញ