ឆ្នាំ​២០១៨ កម្ពុជា-អាមេរិក សម្រេច​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង ៣​ពាន់​លាន​ដុល្លារ

  • 2019-01-28 04:54:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក នៅ​ក្នុង​ឆ្នាំ​២០១៨ មាន​ទឹក​ប្រាក់​ប្រមាណ ៣,៣១​ ពាន់​លាន​ដុល្លារ​អាមេរិក បាន​កើន​ឡើង ២៧% ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ត្រឹម​តែ ២,៦១​ ពាន់​លាន​ដុល្លារ​អាមេរិក។​ ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា មាន​តម្លៃ ២,៨៨ ពាន់​លាន​ដុល្លារ និង​នាំចូល​មាន​តម្លៃ ៤២៦​លាន​ដុល្លារ ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក ក្លាយជា​ទីផ្សារ​ធំ​លំដាប់​ទី​ពីរ​របស់​កម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ចម្រុះ លើក​ទី​៥ ស្តីពី​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក (5th TIFA) នៅ​សណ្ឋាគារ​អប្សរា ផាឡេស រីសត ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ​២០១៩​ (រូប៖ ក្រសួងពាណិជ្ជកម្ម)
នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ចម្រុះ លើក​ទី​៥ ស្តីពី​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​វិនិយោគ និង​ពាណិជ្ជកម្ម រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក (5th TIFA) នៅ​សណ្ឋាគារ​អប្សរា ផាឡេស រីសត ខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃ​ទី២៨ ខែ​មករា ឆ្នាំ​២០១៩​នេះ លោក​ ប៉ាន សូរស័ក្តិ បាន​ថ្លែង​អំណរគុណ​អាមេរិក ដែល​បាន​ផ្តល់​ប្រព្រឹត្តិកម្ម​អនុគ្រោះ GSP សម្រាប់​ទំនិញ​កាបូប​ដាក់​សម្ភារៈ​ធ្វើ​ដំណើរ និង​ជំនួយ​បច្ចេកទេស​ដល់​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​ច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម, ការ​សិក្សា​លទ្ធភាព​អនុវត្ត​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​កម្មវិធី​កសាង​សមត្ថភាព​ផ្សេង​ទៀត​។

សូម​ជម្រាប​ថា នៅ​ក្នុង​ឆ្នាំ​២០១៨ វិស័យ​ពាណិជ្ជកម្ម​របស់​កម្ពុជា មាន​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់ នៅ​ក្នុង​នោះ​ ការ​នាំចេញ​ទំនិញ​សរុប​របស់​កម្ពុជា ទីកាន់​ទីផ្សារ​អន្តរជាតិ មាន​ទឹកប្រាក់ ១២,១ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​បាន​កើន​ឡើង ១០% ធៀប​នឹង​ឆ្នាំ​២០១៧ ហើយ​ទឹកប្រាក់​នេះ ត្រូវ​បាន​គេ​ព្យាករ​ថា អាច​នឹង​កើនឡើង​ដល់​ប្រមាណ ១៣ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩ ខាងមុខ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;