ក្រុមហ៊ុន២ កំពុង​សិក្សា​សង់​ផ្លូវថ្មី​ពី​ភ្នំពេញ-សៀមរាប ដែល​មាន​៤គន្លង

  • 2019-01-28 09:13:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឱ្យដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​២ កំពុង​សិក្សា​សង់ផ្លូវថ្មី​ដែល​មាន​៤គន្លង ​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់​ខេត្ត​សៀមរាប។ លោកថ្លែង​ដូច្នេះ​ទៅកាន់​អ្នក​សារព័ត៌មាន​នាថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៩ ​ក្រោយ​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​សាងសង់​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ៥ ពី​ធ្លាម្អម​ខេត្ត​ពោធិ៍សាត់ ដល់​ប៉ោយប៉ែត។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
ទោះ​ជា​យ៉ាងណា លោក​ថា ក្រុមហ៊ុន​ទាំង២​នោះ មិនទាន់​បាន​បង្ហាញ​ពី​លទ្ធផល​នៃការ​សិក្សានេះ​នៅឡើយ​ទេ។

លោក ស៊ុន ចាន់ថុល បាន​និយាយ​ថា រាជ​រដ្ឋាភិបាល​បាន​ស្វាគមន៍​ចំពោះ​វិស័យ​ឯកជន​ក្នុងការ​សាងសង់​ផ្លូវ​ល្បឿនលឿន​ពី​ភ្នំពេញ ទៅ​ខេត្ត​សៀមរាប ដែល​មាន​៤គន្លង ប្រសិនបើ​ការ​វិនិយោគ​នោះ​ជា​ប្រភេទ BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ)៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;