Tiger Street Football Festival 2019៖ រកឃើញ​ជើងខ្លាំង​ទាំង ៩ក្រុម ប្រចាំ​មណ្ឌល​បាត់ដំបង

  • 2019-01-29 00:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពានរង្វាន់ Tiger Street Football Festival 2019 ​​ប្រចាំ​មណ្ឌល​បាត់ដំបង​ បាន​រក​ឃើញ​ជើង​ឯក​ហើយ​ ក្រោយ​​ឆ្លង​កាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​ពេល​ ២​ថ្ងៃ​ពេញ ពីថ្ងៃទី២៦ ដល់ ២៧ ខែមករា ​ឆ្នាំ​២០១៩​។

ក្រុម ស៊ាន ពិសិដ្ឋ បាន​ក្លាយជា​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្ត​បាត់ដំបង ក្រោយ​យក​ឈ្នះ​ក្រុម Tiger Night ដោយ​លទ្ធផល ៣-០ នៅ​ក្នុង​វគ្គផ្ដាច់ព្រ័ត្រ។ ចំណែក​នៅ​ក្នុង​វគ្គ​ដណ្ដើម​ចំណាត់ថ្នាក់​លេខ ៣ វិញ គឺក្រុម Fox Zone FC យកឈ្នះ​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់ PCO FC ដោយ​លទ្ធផល ២-១។

សរុប​ក្រុមទាំង ៩ ដែល​ត្រូវ​ឡើង​បន្ត​ទៅ​ប្រកួត​វគ្គ​ Grand Final នៅ​រាជធានី​ភ្នំពេញ រួមមាន៖

១- ស៊ាន ពិសិដ្ឋ

២- Tiger Night

៥ - Fox Zone

៧- PCO FC

៥. Norea Team

៦- យុវជន​ទួលតាឯក​ B

៧-ឌី ស៊ី ស៊ី

៨-ខ្លាចាស់​ A

៩- Ochar FC ​

នា​ពេលរាត្រី​នៃ​ការប្រកួត​នេះ ក៏​មាន​ការ​ប្រគំតន្ត្រី​​​ផងដែរ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ ដូចជា​លោក ព្រាប សុវត្តិ, កញ្ញា ឱក សុគន្ធ​កញ្ញា, កញ្ញា សួស វីហ្សា, លោក Zono លោក វង្ស ដារ៉ា​​រតនា ក្រុមក្មេង​ខ្មែរ, កញ្ញា ឱក សុគន្ធកញ្ញា, DJ Maily , ក្រុម NRT និង​ MC Yaro។

ចំពោះ​​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​បាត់​ដំបង​៖

១- ទទួល​បាន ១ ៥០០ ដុល្លារ​អាមេរិក

២-​ ទទួល​បាន ១ ០០០ ដុល្លារ​អាមេរិក

៣-​ ទទួល​បាន ៥០០ ដុល្លារ​អាមេរិក

៤- ​ទទួល​បាន ២០០ ដុល្លារ​អាមេរិក​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​៖

ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​

ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​

ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក

ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក

មណ្ឌល​បន្ទាប់​ពី​បញ្ចប់​នៅ​បាត់​ដំបង​មាន​៖

មណ្ឌល​ ក្រុង​ប៉ោយប៉ែត ៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​, ៣​ ខែ​កុម្ភៈ។​

មណ្ឌល​ ខេត្ត​សៀមរាប ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨, ៩, ១០ ខែ​កុម្ភៈ។

មណ្ឌល ​ខេត្ត​កំពង់ចាម​ ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦, ១៧​ ខែ​កុម្ភៈ។

មណ្ឌល​ ខេត្ត​កណ្ដាល ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

មណ្ឌល​ រាជ​ធានី​ភ្នំពេញ ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣, ១៤, ១៥ ខែ​មីនា។

ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស ៖ ថ្ងៃ​ទី​១៦, ១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ។​​​​​​​​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;