ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា ថា​អាមេរិក​ចង់​ធ្វើឱ្យ​ប្រទេស​លោក ក្លាយជា​សង្គ្រាម​វៀតណាម​ទី២

  • 2019-01-31 04:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Nicolas Maduro ប្រធានាធិបតី​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​ចោទប្រកាន់​ថា រដ្ឋបាល​លោក ដូណាល់ ត្រាំ មាន​បំណង​ធ្វើឱ្យ​ប្រទេស​របស់​លោក ក្លាយទៅ​ជា​សង្គ្រាម​វៀតណាម នៅ​អាមេរិក​ឡាទីន។ នេះបើតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ Facebook និង Twitter របស់​លោក Maduro កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ ដែលជា​សារផ្ញើទៅ​កាន់​ប្រជាជន​អាមេរិក។

ផែនទីប្រទេសវេណេហ្ស៊ុយអេឡា
លោក Maduro បាន​អះអាង​ថា អាមេរិក គឺ​ជាអ្នក​នៅពី​ក្រោយខ្នង​នៃការ​ប៉ុនប៉ង​ធ្វើរដ្ឋប្រហារ​ទម្លាក់​រូបលោក​ចេញពី​អំណាច។ លោក​ថា អាមេរិក​កំពុង​ចង់បាន​ប្រេង​របស់​វេណេហ្ស៊ុយអេឡា ដោយ​យក​រូបមន្ត​ពីការ​ធ្វើ​អន្តរាគមន៍​យោធា នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​លីប៊ី។

ថ្វីបើ​ប្រទេស​វេណេហ្ស៊ុយអេឡា កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន ប៉ុន្តែ​ប្រជាជន​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ ដោយខ្លួន​ឯងបាន។ «អាមេរិក ជា​ប្រទេស​ដ៏អស្ចារ្យ ហើយ​វា​ក៏ធំជាង​លោក ដូណាល់ ត្រាំ​ដែរ។ ខ្ញុំគ្រាន់តែ​ស្នើឱ្យ​មាន​ការគោរព​វេណេហ្ស៊ុយអេឡា ហើយ​ខ្ញុំត្រូវការ​ការ​គាំទ្រ​របស់​អ្នក ដើម្បី​ជៀសវាង​ពី​សង្គ្រាម​មួយ​ដូចនៅ​វៀតណាម»។ នេះជាការ​លើកឡើង​បន្ថែម​របស់​លោក Maduro៕

លោក Nicolas Maduro ប្រធានាធិបតីវេណេហ្ស៊ុយអេឡា (រូបថត៖ Reuters)

អត្ថបទ​ទាក់ទង

ប្រភព៖ RT ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;