រដ្ឋបាល​ខេត្ត​កំពត ចង់ឃើញ​ការទាញយក​អំបិល​ម្យ៉ាង ​ជំនួស​ឱ្យ​ការផលិត​ដោយ​បូមទឹក​សមុទ្រ​ហាល

  • 2019-02-01 02:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ ជាវ​ តាយ​ អភិបាល​ខេត្តកំពត​ ចង់ឃើញ​ការ​ផលិត​អំបិល​ដោយ​ការទាញយក​អំបិលរ៉ែ ជំនួស​ការ​បូម​ទឹក​សមុទ្រ​យក​មក​ហាលថ្ងៃ។ លោក​បាន​មានប្រសាសន៍ថា​ ការ​ទទួលផល​អំបិល​របស់​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប​ នាពេល​បច្ចុប្បន្ន​ ពឹងផ្អែក​ទាំងស្រុង​លើក​ត្តា​ធម្មជាតិ។​

លោក​អភិបាល​ខេត្ត​កំពត បាន​ឲ្យដឹង​យ៉ាងដូច្នេះ នៅ​ក្នុង​ពិធី​ស្វាគមន៍​គណៈប្រតិភូ​រដ្ឋ​សភា​ ដឹកនាំ​ដោយ​ លោកស្រី ​និ​ន​ សា​ផុន​ ក្នុង​បេសកកម្ម​តាមដាន​ការអនុវត្ត​ និង​តម្រូវការ​ច្បាប់​បន្ថែម​ក្រោម​បន្ទុក​របស់​គណៈកម្មកា​រ​ទី​ប្រាំបួន កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត។

លោក ជាវ តាយ​ ក្នុង​ពិធី​ស្វាគមន៍​គណៈប្រតិភូ​រដ្ឋ​សភា​ ដឹកនាំ​ដោយ​ លោកស្រី ​និ​ន​ សា​ផុន​
លោក ជាយ តាវ បាន​លើក​ឡើង​ថា ក្នុងករណី​មាន​ក្រុម​អ្នកបច្ចេកទេស​ជំនាញ​ផ្នែក​ខាង​អំបិល​រ៉ែ ​រដ្ឋបាល​ខេត្តកំពត​ស្វាគមន៍​សម្រាប់​កិច្ចសហការ​ ដើម្បី​ទាញយក​អំបិល​មកប្រើប្រាស់​ ជំនួស​ឱ្យ​ការបូមទឹក​សមុទ្រ​ហាល​ជាច្រើន​ថ្ងៃនោះ​។ នៅ​ឆ្នាំ​២០១៧​ និង​២០១៨​កន្លងមក​ អំបិល​ដែល​ផលិត​បាន​មាន​បរិមាណ​តិចតួច​បំផុត ​គឺ​ប្រហែល​បី​ពាន់​ទៅ​បួន​ពាន់​តោន​ប៉ុណ្ណោះ ព្រោះតែ​ធាតុអាកាស​មិន​អំណោយផល​។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ​អំបិល​ដែល​នៅ​សេសសល់​ពី​ឆ្នាំមុនៗ​ប្រមាណ​មួយ​សែន​តោន​នោះ​ គឺ​បាន​ប្រើប្រាស់​អស់ទាំង​ស្រុង​ រហូត​មានការ​នាំចូល​មកពី​ប្រទេសក្រៅ​ ព្រោះ​ក្នុង​មួយឆ្នាំៗ​ត្រូវការ​ប្រើប្រាស់​មួយ​សែន​តោន​សម្រាប់​ទូទាំងប្រទេស​។​ ប៉ុន្តែ ក្នុងករណី​ធាតុអាកាស​ល្អ នោះ​ស្រែអំបិល​ដែល​មាននៅ​ខេត្តកំពត​ និង​ខេត្ត​កែប​ជាង​បួន​ពាន់​ហិកតា​ នឹង​អាច​ផលិត​បាន​ពី ១សែន​៥​ម៉ឺន​តោន​ ទៅ ១សែន​៦ម៉ឺន​តោន​។

​លោក​ ជាវ​ តា​យ​ បាន​មានបន្តថា​ តាម​ការ​ឱ្យដឹងពី​សហគម​ន៍​អ្នក​ផលិត​អំបិល ​គឺ​រវាង​បួន​ឆ្នាំ ទៅ​ប្រាំ​ឆ្នាំ​ម្តង​ តែងមាន​ពីរ​ឆ្នាំ​ដែល​មិន​អំណោយផល​ព្រោះ​ភ្លៀង​ធ្លាក់​ច្រើន​ ដូច្នេះលោក​សង្ឃឹមថា ឆ្នាំ​២០១៩​ នេះ ការផលិត​អំបិល​នឹង​ទទួលបាន​ជោគជ័យ​ឡើងវិញ​៕

ចុចអាន៖ បិល​នាំចូល​ពី​ចិន​មក​កម្ពុជា ១ម៉ឺន​តោន កំពុង​ជាប់គាំង ដោយ​ខ្វះ​កន្លែង​ទុក

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;