កាំកុងត្រូល ត្រូវបាន​បញ្ចប់​តួនាទី និង​ភារកិច្ច នៅ​ព្រំដែន​ហើយ

  • 2019-02-01 06:13:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បញ្ចប់​តួនាទី និង​តួនាទី​ត្រួតពិនិត្យ​ទំនិញ​នាំចេញ-នាំចូល​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួង​ពាណិជ្ជកម្ម ពី​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​អន្តរជាតិ ច្រកទ្វារ​ព្រំដែន​ទ្វេរភាគី ច្រកទ្វារ​តំបន់​ព្រំដែន ច្រកទ្វារ​កំពង់ផែ​សមុទ្រ តំបន់​សេដ្ឋកិច្ច​ពិសេស ទីកន្លែងសន្និធិគយ​បណ្តោះអាសន្ន និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំចេញ-នាំចូល​ផ្សេងទៀត នៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ នេះបើតាម​អនុក្រឹត្យ​របស់​សម្តេច​នាយករដ្ឋមន្រ្តី ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ​២០១៩។

ក្នុង​អនុក្រឹត្យ​នេះ បញ្ជាក់​ថា អគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័ន​តែមួយគត់​ដែលមាន​សមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញ​នាំចេញ-នាំចូល នៅ​តាមច្រកទ្វារព្រំដែន និង​ទីកន្លែង​ដូចរៀបរាប់​ខាងលើនេះ។

តាម​អនុក្រឹត្យ​ដដែល​បន្តថា ក្នុងករណី​ចាំបាច់​ដែល​ត្រូវការ​ជំនាញ​ឯកទេស​ជាក់លាក់​ក្នុងការ​ត្រួតពិនិត្យ ស្របតាម​គោលការណ៍​គ្រប់គ្រង​ហានិភ័យ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អាច​ស្នើសុំកិច្ច​សហការ​ពីស្ថាប័ន​ឯកទេស​ផ្សេងទៀត ក្នុង​ការត្រួតពិនិត្យ​ទំនិញ​នាំចេញ-នាំចូល ស្របតាម​ការកំណត់​នៃលិខិត​បទដ្ឋាន​ជាធរមាន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;