ថៃ ជូនដំណឹង​ពី​​ស្ថានភាព​ខ្យល់​កខ្វក់ នៅ​ក្រុង​បាងកក

  • 2019-02-01 06:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ ស្ថានភាព​ខ្យល់​កខ្វក់ នៅ​ក្រុង​បាងកក ប្រទេស​ថៃ បាន​មាន​ភាព​ប្រសើរ​ឡើង​វិញ​ហើយ នៅ​ក្នុង​តំបន់​មួយ​ចំនួន​។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល​របស់​ថៃ។

នាយកដ្ឋាន​គ្រប់គ្រង​ការ​បំពុល​បាន​ឲ្យដឹង​ថា ខ្យល់​កខ្វក់ PM2.5 នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ មាន​កម្រិត​ចន្លោះ ៤៤ ទៅ ៨៣ មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប បើ​ធៀប​ទៅ​នឹង​ថ្ងៃម្សិលមិញ ដែល​មាន​ចន្លោះ​ពី ៦១ ទៅ ៩៣ មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រ​គូប។ ចំណុច​សុវត្ថិភាព​គឺ ៥០​មីក្រូក្រាម​ក្នុង​មួយ​ម៉ែត្រគូប៕

អត្ថបទទាក់ទង ទូត​នៅ​ថៃ​ អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ប្រុង​ប្រយ័ត្ន និង​ពាក់​ម៉ាស​ការពារ

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;