អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គ្រោង​ធ្វើ​ស្ពាន​ដែក​មួយ​ ឆ្លងកាត់​ពីលើ​ផ្លូវជាតិ​លេខ៤

  • 2019-02-03 12:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្តព្រះសីហនុ​ គ្រោងនឹង​ធ្វើ​ស្ពាន​ដែក​មួយ​ឆ្លង​កាត់​ពីលើ​ផ្លូវជាតិ​លេខ៤​ នៅ​ចំណុច​មុខ​រោងចក្រ​ញូស្តារ​ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លង​ផ្លូវជាតិទៅមក​ របស់​កម្មករ-កម្មការិនី​នៃ​រោងចក្រ​ដែល​មាន​ប្រមាណ​ជាង ៤ពាន់នាក់។ នេះបើតាមការ​បង្ហោះ​នៅលើ​ទំព័រហ្វេសប៊ុក​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០១៩។

លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ​ បានថ្លែង​ថា ស្ពាននេះ​ត្រូវបាន​ជំនាញ​សិក្សា​រួចហើយ​ ដោយគ្រោង​ចំណាយ​ថវិកា​ប្រមាណ​ ១០ម៉ឺន​ដុល្លារ និង​ចាប់ផ្តើម​សាងសង់​នា​ខែ​មីនា​ ឆ្នាំ២០១៩ ខាងមុខនេះ។

លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះសីហនុ បាន​ឱ្យដឹង​ថា ស្ពានដែក​ឆ្លងផ្លូវ​នេះ​ មាន​ប្រវែង ២៤ម៉ែត្រ កំពស់ ៥,២​ម៉ែត្រ និង​ទទឹង​៣ម៉ែត្រ។ រថយន្ត​កុងតឺន័រ​ ក៏​អាច​រត់ក្រោម​ស្ពាន​នេះ​បានដែរ។ ស្ពាននេះ​នឹង​អាច​ជួយ​សម្រួល​ការ​កកស្ទះ​ និង​ហានិភ័យ​ដល់​កម្មករ-កម្មការិនី​បាន​មួយ​កម្រិត​ដែរ៕

រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;