សម្តេច ហ៊ុន សែន៖ សុខទុក្ខ​របស់​បងប្អូន គឺ​ជា​សុខទុក្ខ​ផ្ទាល់​របស់​ខ្ញុំ

  • 2019-02-08 02:35:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«សុខទុក្ខ​របស់​បងប្អូន គឺជា​សុខទុក្ខ​ផ្ទាល់​របស់​ខ្ញុំ ដែលខ្ញុំ​ត្រូវតែ​ការពារ មើលថែ និង​ជំរុញ​ការ​កសាង​ប្រទេសជាតិ​ ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​ជានិច្ច ដើម្បី​ជីវភាព​រស់នៅ​របស់​បងប្អូន​កាន់តែ​ធូរធារ​ល្អ​ប្រសើរ»។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន តាម​រយៈទំព័រ​ហ្វេសប៊ុក​នាព្រឹកថ្ងៃ​ទី៨ ខែកុម្ភៈ ឆ្នាំ​២០១៩។

រូបដែលសម្តេច ហ៊ុន សែន បង្ហោះនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០១៩
សម្តេច​បាន​លើកឡើង​ថា ប្រទេស​ជាតិ​កាន់​តែ​រីកចម្រើន​ទៅមុខ​ជារៀងរាល់ថ្ងៃ ហើយ​អ្វី​ដែល​សម្រេចបាន​នេះ គឺ​ដោយសារ​ការចូលរួម​ចំណែក​ពី​ប្រជាពលរដ្ឋ និង​ដៃគូវិស័យឯកជននានា ដែលមាន​ជំនឿ​ជឿជាក់​លើសន្តិភាព និង​ទំនុក​ចិត្ត​ដ៏រឹងមាំលើ​រាជរដ្ឋាភិបាល។

សម្តេច ហ៊ុន សែន អះអាង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដ៏ខ្លាំង​តែមួយ​គត់ ដែលបាន​រំដោះ​ប្រទេសជាតិ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត។ «គណបក្ស​ប្រជាជន គឺធានា​ដាច់ខាត​មិនឱ្យ​សង្រ្គាម​វិលមក​លើ​ទឹកដី​កម្ពុជា​សារជាថ្មី​ទៀត​ឡើយ ទោះបីដោយ​ទម្រង់​រូបភាព​ណា​ក៏ដោយ»៕

សម្តេច ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នាពេលកន្លងមក

អត្ថបទ៖ សំភី

អត្ថបទថ្មី
;