Siem Reap FC (A) ក្លាយ​ជា​ម្ចាស់​ជើងឯក​ Tiger Street Football Festival 2019 មណ្ឌល​សៀមរាប​

  • 2019-02-11 02:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ប្រើ​ពេល​ ៣ថ្ងៃ​ពេញ ពីថ្ងៃទី៨ ដល់​ទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ​ទីបំផុត ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ទី៦​ ខេត្ត​សៀមរាប​ នៃ​ពាន​រង្វាន់ Tiger Street FootbalL Festival 2019 បាន​រកឃើញហើយ គឺ​បាន​ទៅ​ក្រុម​ Siem Reap FC (A) ក្រោយ​យក​ឈ្នះ​ក្រុម Siem Reap FC​ ដោយ​លទ្ធផល​ ៣-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។​

ចំណែក​ចំណាត់ថ្នាក់​លេខ ៣ បាន​ទៅ​ក្រុម FRATELLO FC​ និង​ចំណាត់ថ្នាក់​លេខ ៤ បាន​ទៅ​ក្រុម ក្រុម​លេខ៤​ WAT SVAY UNITED​។

ក្រុមជើងឯក Siem Reap FC (A) ទទួល​បាន​ប្រាក់​រង្វាន់​ ១៥០០ដុល្លារ​ ក្រុម​លេខ២​ Siem Reap FC​ ទទួល​បាន​​ ១០០០ដុល្លារ​ ក្រុម​លេខ​៣​ FRATELLO FC​ ទទួល​បាន​​ ៥០០ដុល្លារ​​ និង​ក្រុម​លេខ៤​ WAT SVAY UNITED​ ទទួល​បាន​ទឹកប្រាក់​ ២០០ដុល្លារ។

ក្រុមចំណាត់ថ្នាក់​លេខ ១ ដល់​ លេខ ៤ ខាង​លើ​នេះ នឹង​ឡើង​ទៅ​ប្រកួត​​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​​ ​នៅរាជធានី​ភ្នំពេញ​ ជាមួយ​ក្រុម​ខ្លាំង ៨ក្រុម​ផ្សេងទៀត គឺ៖​ ក្រុម​​គីរីដងរែក​ ក្រុម​យុវជន​សៀមរាប​ FC ក្រុម​ THE BROTHER FC​ ក្រុម​បាល់ទាត់​ដំរី​ A ក្រុម​ Brother FC(A)​ ក្រុម​យវុជន​គីរីដងរែក​ FC(B)​ ក្រុម​ FREEDOM FC​ និង​ក្រុម​ Fleep Step B​។

មណ្ឌល​បន្ទាប់​ពី​ខេត្ត​សៀមរាប​នេះ​ទៅ​គឺ៖

  • មណ្ឌល ​ខេត្ត​កំពង់ចាម​៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦-១៧​ ខែ​កុម្ភៈ។

  • មណ្ឌល​ ខេត្ត​កណ្ដាល៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

  • មណ្ឌល​ រាជ​ធានី​ភ្នំពេញ៖ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣-១៤-១៥ ខែ​មីនា។

  • ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស៖ ថ្ងៃ​ទី​១៦-១៧ ខែ​មីនា នៅ​រាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;