ស្នងការ​រាជធានី បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស​សម្រាប់​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​ភ្លាមៗ

  • 2019-02-12 02:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ឧត្តម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឱ្យដឹង​កាលពី​ថ្ងៃទី១១ ខែ​កុម្ភៈ ឆ្នាំ​២០១៩​ថា ​ក្រុម​អន្តរាគមន៍​ពិសេស​សម្រាប់​ដោះស្រាយ​បញ្ហា​កកស្ទះចរាចរណ៍​ត្រូវបាន​សម្រេច​បង្កើតឡើង​ដោយ​មាន​ការ​ឯកភាព​ពី​គណ:​បញ្ជាការ​ឯកភាព​សាលា​រាជធានី​ភ្នំពេញ។ ​ក្រុម​អន្តរាគមន៍​នេះ មាន​ចំនួន៣ក្រុម នឹងត្រូវ​អនុវត្ត​ការងារ​ដូច​ខាងក្រោម៖

លោក​ឧត្តម​សេនីយ៍​ឯក ស ថេត
-ក្រុមនេះ​ នឹង​ចល័ត​ទៅ​គ្រប់​គោលដៅ​ដែលមាន​ការ​កកស្ទះ​ខ្លាំង​រៀងរាល់​ថ្ងៃ

-ទប់ស្កាត់​ការ​ជិះ​បញ្រ្ចាស​នៅ​ម៉ោង​កកស្ទះ​

-ជិះម៉ូតូ​ចល័ត​ទៅគ្រប់​កន្លែង​ដែលស្ទះ​ ហើយ​សម្រួល​ដោះស្រាយ​បញ្ហា​ស្ទះ​ភ្លាមៗ

-ត្រៀមខ្លួន​ជានិច្ច​នៅតាម​ច្រកចេញ​រាជធានីភ្នំពេញ​នៅពេល​មាន​ពិធីបុណ្យ​ជាតិ​សំខាន់ៗ

-ត្រូវ​លុប​បំបាត់​សកម្មភាព​ពួន​ស្ទាក់​ចាប់អ្នក​ប្រព្រឹត្តិ​បទល្មើស​ចរាចរណ៍

-នឹងមាន​បំប៉ន​វគ្គ​សិក្សា​ដល់​មន្រ្តី​នគរបាល​ចរាចរណ៍

-មិនត្រូវ​ពិន័យ​លើស​ការ​កំណត់

-មិនត្រូវ​ឆ្លើយ​ដាក់​កូនចៅ​ពេលមាន​បញ្ហា

-នៅពេល​ពលរដ្ឋ​បត់ស្តាំ​ទោះ​ស្តុប​ឡើងពណ៌​ក្រហម​ក៏ដោយ​ មិនត្រូវ​ពិន័យឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;