រឿង "អាឡាដាំង" ចេញ Trailer ហើយ​ដោយ​បង្ហាញ​មុខ​ច្បាស់ៗ​របស់ Genie និង​តួ​សំខាន់ៗ

  • 2019-02-12 07:34:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

ទី​បំផុត​ វីដេអូ​ Trailer ផ្លូវការ​របស់​ភាពយន្ត​ខ្នាតធំ​របស់​ Disney មាន​ចំណងជើង​ថា​ "Aladdin (អាឡាដាំង)” បាន​បង្ហាញ​ខ្លួន​ជា​ស្ថាពរ​ហើយ​នៅពេល​នេះ។

នៅ​ថ្ងៃ​ទី​ ១១​ ខែ​កុម្ភៈ Trailer ផ្លូវការ​របស់​រឿង​ "Aladdin” បាន​បង្ហាញ​រូបរាង​ហើយ​ ពិសេស​ការ​ប្រែ​រូបរាង​ទាំង​ស្រុង​របស់​តួ​អង្គ​ម្នាក់ៗ។ ក្នុង​នោះ​ Will Smith ដែល​ដើរ​តួ​ជា “Genie” ប្រែ​ទៅ​ជា​មាន​ពណ៌​ខៀវ​ជា​លើក​ដំបូង​បង្អស់​ជា​ប្រវត្តិសាស្ត្រ​មិនធ្លាប់​មាន​ក្នុង​អាជីព​សម្ដែង។

ក្រៅ​ពី​តួ Genie អ្នក​ទស្សនា​ក៏​មិនភ្លេច​ចាប់​អារម្មណ៍​លើ​តួ​ Jafar (សម្ដែង​ដោយ​ Marwen Kenzari) និង​ព្រះ​នាង​ Jasmine (សម្ដែង​ដោយ​ Naomi Scott)។ ជា​ចំណី​អារម្មណ៍​ថ្មី​សម្រាប់​អ្នក​គាំទ្រ​ ភាពយន្ត​របស់​ Disney ព្រោះ​វានឹង​បង្ហាញ​រូបភាព​​កាន់​តែ​ប្លែក​ ហើយ​ម្នាក់ៗ​រង់ចាំ​ទស្សនា​ថា​តើ​ការ​បម្លែង​ខ្លួនពី​ភាពយន្ត​តុក្កតា មក​ជា​ប្រភេទ​ Live Action របស់​ "Aladdin” មាន​ភាព​អស្ចារ្យ​យ៉ាងណា? ចម្លើយ​នឹង​បង្ហាញ​នៅ​ថ្ងៃទី​ ២៤ ខែ​ឧសភា ឆ្នាំ ២០១៩​ខាង​មុខ៕

សូមទស្សនាវីដេអូ Trailer៖


ប្រភព៖ Variety ប្រែ​សម្រួល៖ យី សុធារី