UEFA ចេញ​វិធានការ​ចំពោះ Man Utd និង PSG ក្រោយ​ជំនួប ​UCL

  • 2019-02-14 03:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) បាន​សម្រេច​ធ្វើ​ការ​ពិន័យ​ទៅ​លើ​ក្លឹប Manchester United និង PSG ចំពោះ​ទង្វើ​របស់​អ្នកគាំទ្រ​ក្រុម​ទាំងពីរ ក្នុង​ជំនួប​ជើង​ទី​១ វគ្គ​១៦ក្រុម​ចុងក្រោយ ពានរង្វាន់​ UEFA Champions League នៅ​កីឡដ្ឋាន Old Trafford កាល​ពី​ម្សិល​មិញ​។

Man Utd ត្រូវ​បាន​ចោទ​ប្រកាន់​ចំពោះ​ទង្វើ​របស់​អ្នកគាំទ្រ ដែល​បាន​បិទ​ផ្លូវ​ឡើង​ជណ្ដើរ និង​បាន​គប់​ដប​ទឹក ដប​ស្រា ទៅ​លើ​កីឡាករ​របស់ PSG។ ចំណែក​ក្រុម PSG ត្រូវ​បាន​ចោទប្រកាន់​ចំពោះ​ទង្វើ​របស់​អ្នកគាំទ្រ Ultra របស់​ខ្លួន​ដែល​បាន​ដុត​កាំជ្រួច គប់​វត្ថុ​ បង្ក​ការ​ខូចខាត និង​រំខាន​ផ្សេង​ៗ។

អំឡុង​ការ​ប្រកួត អ្នក​គាំទ្រ Man Utd បាន​គប់​ដប​ស្រា​ដាក់​ខ្សែបម្រើ PSG កីឡាករ Angel Di Maria ដែល​ជា​អតីត​កីឡាករ​របស់ Man Utd ផងដែរ​ ។ កីឡាករ​រូបនេះ បាន​រើស​ដប​ស្រា​នោះ ហើយ​ធ្វើ​កាយ​វិកា​ជា​ផឹក ថែម​ទៀត​ផង។ ចំណែក​អ្នកគាំទ្រ​ក្រុម​ភ្ញៀវ បាន​ស្រែកច្រៀង លាយឡំ​ជាមួយ​សំឡេង​ទូង​ស្គរ ដែល​បង្ក​ការ​រំខាន​ដល់​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​។

សូម​ជម្រាប​ថា UEFA នឹង​ពិន័យ​ជា​ប្រាក់ សម្រាប់​ករណី​របស់​ក្រុម​បិសាច​ក្រហម Man Utd នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩។ ចំណែក ករណី​របស់ PSG មិន​ទាន់​បញ្ជាក់​នោះ​ទេ​៕

ប្រភព៖ JOE ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;