កម្ពុជា បាន​ចំណូល​ជិត ៩ម៉ឺន​ដុល្លារ ពី​ការ​ផាកពិន័យ​ជនបរទេស​ដែលស្នាក់នៅ​ហួស​កាល​កំណត់

  • 2019-02-15 03:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា នៅក្នុង​ឆ្នាំ​២០១៨ ក្រសួង​បានផ្តល់​ទិដ្ឋាការ​ចូល​ប្រទេស​ជូន​ជន​បរទេស​ចំនួន ២ ៧៨២ ២៩៧​នាក់ ទិដ្ឋាការ​ចេញ​ចំនួន ៥៨១៥​នាក់ និង​ទិដ្ឋាការ​បន្ត​រយៈពេល​ស្នាក់នៅ​ចំនួន ៤៥៣ ៤៦៦​នាក់។ ចំពោះ​អ្នកស្នាក់​នៅ​ហួស​រយៈ​ពេល​កំណត់ ក្រសួង​បាន​ធ្វើការ​ផាកពិន័យ​បង់​ថវិកា​ចូល​រដ្ឋ ៨៧ ៧៥០​ដុល្លារ។

ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​ជា​អតិបរមា​នូវ​ជនបរទេស​ខុសច្បាប់​នៅក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ក្រសួង​មហាផ្ទៃ បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការងារ​ស្រាវជ្រាវ ស៊ើបអង្កេត ស្វែងរក​ចាប់ខ្លួន​ជនបរទេស​ ដែល​ចូល​មកស្នាក់​នៅ​ខុសច្បាប់ ស្នាក់នៅ​លើស​រយៈពេល​កំណត់ និង​ជនបរទេស​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ។

ក្នុង​រយៈពេល​មួយ​ឆ្នាំ ២០១៨ ក្រសួង​បាន​រកឃើញ និង​ឃាត់ខ្លួន​ជនបរទេស​ល្មើសច្បាប់​ចំនួន ១៣៤៨​នាក់ មាន​៥២​សញ្ជាតិ និង​បាន​រៀបចំ​នីតិវិធី​បណ្តេញ​ចេញពី​កម្ពុជា។ គិត​ចាប់ពីឆ្នាំ​២០១៤ មកដល់​ពេលនេះ ក្រសួង​បាន​បណ្តេញ​ជន​បរទេស​ល្មើសច្បាប់​ចំនួន ១៥ ២៥៤​នាក់ មាន​៩១សញ្ជាតិ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;