ឡៅ ចិត្រា ​បង្ហាញ​ឆន្ទៈ​ចង់​ប្រកួត​សងសឹកស៊ុបភើលែក

  • 2019-02-18 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ ឡៅ ចិត្រា បាន​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ ស៊ុបភើលែក ខេតមូកៅ (Superlek Kiatmoo9) នៅ​ក្នុង​ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS របស់​ស្ថាប័ន ONE Championship នៅ​ទីក្រុង​បាងកក ប្រទេសថៃ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ទោះ​បីជា​ចាញ់​ពិន្ទុ​ដាច់​ក្នុង​ប្រកួត​នេះក្ដី ក៏​ឡៅ ចិត្រា ដែល​ទើប​មានវ័យ ១៩ឆ្នាំ នៅ​តែ​បង្ហាញ​ឆន្ទៈ​ថា​មិន​ខ្លាច​ស៊ុបភើលែក​នោះទេ។ ចិត្រា អះអាងថា៖ "ខ្ញុំអត់ខ្លាច​ទេ បើ​គេ​​ (ONE) រៀបចំ​ឲ្យប្រកួត​សងសឹក ខ្ញុំចង់សាកម្ដងទៀត ខ្ញុំចង់ប្រកួតឲ្យល្អជាងពេល​នេះ ចង់​បង្កើន​សមត្ថភាពឲ្យ​ល្អ​ជាង​ពេល ទោះចាញ់ឬឈ្នះ តែឲ្យល្អជាងនេះ"។

រូបភាព៖ ONE Championship
ទាក់ទង​នឹងការប្រកួត​នេះវិញ ចិត្រា បាន​និយាយថា៖ "ខ្ញុំគាំងវាយអត់ចេញ ដោយសារគេល្អពេក គេទាត់​ខ្លាំង ហើយរហ័ស ពេល​ខ្ញុំ​ញាក់ គេដឹង​មុនរហូត។ នេះជាលើកទី១ ដែល​​ខ្ញុំ​ប៉ះកីឡាករល្អខ្លាំង​ដូចគាត់ (ស៊ុបភើលែក)។ ពេល​ដឹង​ចាញ់​ពិន្ទុគេ ខ្ញុំ​ចង់ចូល​វាយ​គេឲ្យ​សន្លប់ តែ​ខ្ញុំ​ធ្វើអត់បាន។ ខ្ញុំសូមទោស​បងប្អូនខ្មែរ ដែល​ខ្ញុំ​ធ្វើ​មិន​បានល្អ។ ខ្ញុំនឹងប្រឹងប្រែង​ឲ្យ​ខ្លាំង​ជាង​ពេល​នេះ"៕
រូបភាព៖ ONE Championship
រូបភាព៖ ONE Champoinship

សូម​ទស្សនា​វីដេអូខ្លីនៃការប្រកួត ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;