គីម ជុងអ៊ុន គ្រោងជិះរថភ្លើងពីកូរ៉េខាងជើង ទៅវៀតណាម
- 2019-02-20 06:06:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គីម ជុងអ៊ុន គ្រោងជិះរថភ្លើងពីកូរ៉េខាងជើង ទៅវៀតណាម
ចន្លោះមិនឃើញ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយរថភ្លើង ទៅកាន់ក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសប្ដាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Kyodo ។
សារព័ត៌មាន Kyodo បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង លោក Kim Chang-Son បានទៅត្រួតពិនិត្យស្ថានីយរថភ្លើងមួយកន្លែង នៅក្នុងទីក្រុងមួយដែលមិនត្រូវបានបញ្ចេញឈ្មោះ ដែលនៅជាប់ព្រំប្រទល់ប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី១៧កុម្ភៈ។
បើពិតមែននោះ លោកគីម ត្រូវចំណាយពេល ៣ថ្ងៃ ដើម្បីធ្វើដំណើរតាមរថភ្លើងលើចម្ងាយផ្លូវ ៤០២៣គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសចិន ទៅកាន់វៀតណាម។
សូមរំឭកថា កាលពីខែមិថុនា ឆ្នាំ២០១៨ នៅក្នុងជំនួបជាមួយលោក ត្រាំ នៅសិង្ហបុរី លោក គីម បានធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air China ។ យន្តហោះដែលបានដឹកមេដឹកនាំកូរ៉េខាងជើងនោះ គឺប្រភេទ Boeing 747 ។
កិច្ចប្រជុំកំពូលលើកទី២នេះ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្រុងហាណូយ ប្រទេសវៀតណាម៕
អត្ថបទទាក់ទង
មានអ្វីពិសេស ទើបមេដឹកនាំកូរ៉េខាងជើង តែងតែជិះរថភ្លើងទៅចិន?
វៀតណាម ពង្រាយប៉ូលិសជិត១០០ក្រុម បង្ក្រាបចោរ មុនជំនួប ត្រាំ-គីម