ឡាវ ស្នើឱ្យ​ចិន បង្កើន​ការ​នាំចូល​អង្ករ​ខ្លួន​ដល់ ៥ម៉ឺន​តោន

  • 2019-02-21 03:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឡាវ បាន​ស្នើឱ្យ​ចិន ពិចារណា​ក្នុងការ​បង្កើន​កូតា​នាំចូល​អង្ករ​ខ្លួន ដល់ ៥ម៉ឺនតោន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី។ សំណើនេះ ធ្វើឡើង​ដោយ​លោកស្រី Khemmani Pholsena ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្មឡាវ ក្នុង​ជំនួប​ជាមួយ​លោក Ning Jizhe អនុប្រធាន​គណៈ​កម្មការ​កំណែ​ទម្រង់ និង​អភិវឌ្ឍន៍​នៃប្រទេស​ចិន កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅក្រុងវៀងចន្ទន៍។

ក្រៅពីអង្ករ លោកស្រីរដ្ឋមន្រ្តី ក៏​បានស្នើឱ្យ​ភាគីចិន ពិចារណា​បង្កើន​កូតា​នាំចូល​ផលិតផលរបស់​ឡាវ​ផ្សេងទៀតផងដែរ ដូចជា កៅស៊ូ ថ្នាំជក់ ផលិតផល​ឧស្សាហកម្ម និង​កសិផលផ្សេងទៀត។

សំណើសុំ​បង្កើនកូតាខាងលើនេះ បន្ទាប់ពី​អង្ករឡាវប្រមាណ ២ម៉ឺនតោន ត្រូវបាន​លក់​ទៅឱ្យចិន កាលពីឆ្នាំ​២០១៧ បន្ទាប់​ពី​ទទួលបាន​ការយល់ព្រម​ពី​គណៈ​កម្មការ​កំណែ​ទម្រង់ និង​អភិវឌ្ឍន៍​នៃប្រទេស​ចិន។

ឡាវ​ក៏​រំពឹង​ដែរ​ថា នឹង​អាច​ផលិត​អង្ករបាន ៥លានតោន នៅត្រឹមឆ្នាំ​២០២០ ​ដើម្បី​ធានា​ដល់​សន្តិសុខ​ស្បៀង​នៅក្នុង​ប្រទេស៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

;