AFF U22៖ កម្ពុជា ត្រូវប៉ះ​វៀតណាម ក្រោយ​ចាញ់​ថៃ នៅវគ្គ​ប៉េណាល់ទី

  • 2019-02-25 01:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កម្ពុជា នឹង​ប្រកួត​ជាមួយ​វៀតណាម ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ៣ ក្រោយ​ចាញ់​ថៃ នៅវគ្គ​ប៉េណាល់ទី ក្នុង​ពានរង្វាន់ AFF U22 LG CUP 2019 វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ កាលពី​យប់មិញ។

បន្ទាប់ពី​ចប់ ៩០​នាទី និង​ការ​បន្ថែម ១៥នាទី​២ដង កម្ពុជា និង​ថៃ បាន​ត្រឹម​លទ្ធផល ០-០ តែ​ប៉ុណ្ណោះ។ ចូលដល់​ការ​ទាត់បាល់​កាត់​សេចក្តី ១១ម៉ែត្រ ខាង​ថៃ បាន​ស៊ុតចូល​ទាំង ៥​គ្រាប់ ខណៈ​កម្ពុជា ស៊ុត៤​ដង ចូល​៣គ្រាប់ និង​មិន​ចូល​១គ្រាប់។

លទ្ធផល​នេះ បាន​ធ្វើឱ្យ​ថៃ ឡើង​ទៅវគ្គ​ផ្តាច់ព្រ័ត្រ​ប៉ះ​ក្រុម​ឥណ្ឌូណេស៊ី ដែល​បាន​យកឈ្នះ​វៀតណាម ១-០។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​បិទ​បញ្ចប់​នៃពានរង្វាន់​នេះ នឹង​ធ្វើឡើង​នៅថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​ពហុកីឡដ្ឋាន​ជាតិ ដោយ៖

-កម្ពុជា Vs វៀតណាម ប្រកួត​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ៣ នា​ម៉ោង ៣កន្លះ​រសៀល

-ថៃ Vs ឥណ្ឌូណេស៊ី ប្រកួត​ដណ្តើម​ពានរង្វាន់ នា​ម៉ោង ៦កន្លះ​យប់៕

ក្រុម U22 វៀតណាម (រូបថតៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

អត្ថបទ៖ សំភី

អត្ថបទថ្មី
;