ណា​ហ្គា​វើល ចាញ់​ក្លឹប Hanoi របស់​វៀតណាម ១០-០ នៅ AFC Cup

  • 2019-02-27 02:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​របស់​កម្ពុជា ណាហ្គាវើល បាន​ប្រកួត​ចាញ់​ក្លឹប Hanoi របស់​វៀតណាម ដោយ​លទ្ធផល ១០-០ នៅ​កីឡដ្ឋាន Hang Day ក្រុង​ហាណូយ នៅ​ថ្ងៃ​ប្រកួត​បើក​ឆាក ពូល F ពានរង្វាន់ AFC Cup កាលពី​ថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​។

គ្រាន់​តែ​បើក​ឆាក​បាន ៦​នាទី ក្រុម​ម្ចាស់​ផ្ទះ Hanoi រក​បាន​គ្រាប់​ទី១ ដោយ​កីឡាករ Do Duy Manh ហើយ​គ្រាប់​បាល់​បាន​កើតឡើង​ជា​បន្តបន្ទាប់ ក្នុង​នោះ​កីឡាករ Oseni រក​បាន ៤​គ្រាប់​តែ​ម្នាក់​ឯង នៅ​នាទី ១៣, ៦៨, ៧៥, និង ៨១ ​។

នេះ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត ក្នុង​ប្រវត្តិសាស្ត្រ AFC Cup ​បន្ទាប់ពី​ ក្លឹប Dempo SC របស់​ឥណ្ឌា បាន​យក​ឈ្នះ​ក្រុម Nasaf របស់​អ៊ូបេគីស្ថាន ដោយ​លទ្ធផល ៩-០ កាល​ពី​ឆ្នាំ​២០១១ និង ក្លឹប Ceres របស់ ហ្វីលីពីន បាន​លត់​ក្លឹប បឹងកេត របស់​កម្ពុជា ៩-០ កាល​ពី​ឆ្នាំ​មុន។

​ប្រកួត​បន្ទាប់ ណាហ្គាវើល ​នឹងត្រូវ​ប៉ះ​ក្រុម​ Yangon United របស់​មីយ៉ាន់ម៉ា នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នា​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខ៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម
;