រឿង "ទារុណកម្ម​ខ្មោច" នឹងត្រូវយក​ទៅ​បញ្ចាំង​នៅ​ក្រៅ​ប្រទេស

  • 2019-02-27 08:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាព​យន្ត "ទារុណកម្ម​ខ្មោច" របស់​ផលិត​​ករ​ល្បី​ឈ្មោះ ​ហ៊ុយ យ៉ា​ឡេង ​បាន​ដាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាព​យន្ត​ក្នុង​រាជ​ធានី​ភ្នំពេញ​ ប៉ុន្មាន​ថ្ងៃមកហើយ។ ​តែ​អ្វី​កាន់​​ពិសេស​ទៀត​នោះ ​ខ្សែ​ភាព​យន្ត​ព្រឺ​ព្រួច​នេះ ​ទើប​ដាក់​បញ្ចាំង​សោះ ​តែ​គ្រោង​នឹង​យក​ទៅ​ចាក់​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត។

​បើ​តាម​លោក ហ៊ុយ យ៉ា​ឡេង ​ម្ចាស់​ផលិត​កម្ម មាតុ​ចក្រ​ហ្វីល ឲ្យ​ដឹង​ថា លោក​គ្រោង​នឹង​យក​រឿង​ដែល​ចំណាយ​ទុន​អស់​៧ម៉ឺន​ដុល្លារ​នេះ ​ទៅ​បញ្ចាំង​នៅ​ប្រទេស​ថៃ ឡាវ មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី​ផង​ដែរ ប៉ុន្តែ​រង់​ចាំ​ការ​ពិភាក្សា​គ្នា​សិន​ពាក់ព័ន្ធ​នឹង​​គោល​បំណង​នេះ។ ​កន្លង​មក ​ភាព​យន្ត​របស់​ផលិតករ​ធ្លាប់​ជា​អតីត​បង​ធំ​ប្រចាំ​សាលា​ក្នុ​ង​ខេត្ត​បន្ទាយ​មាន​ជ័យ ធ្លាប់​បាន​ដាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​ញឹក​ញាប់​ដូច​ជា ​រឿង "​ធ្មប់" ​បញ្ចាំង​នៅ​អាមេរិក ចិន ប្រ៊ុយ​ណេ រឿង "វិកលចរិត" បញ្ចាំង​នៅ​ប្រទេស​ចិន​ជា​ដើម និង​ព្រម​ទាំង​ទទួល​បាន​ពាន​រង្វាន់​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ។

​ក្នុង​ថ្ងៃ​ដាក់​សម្ពោធ​រឿង​និយាយ​ពី​សម័យ​ខ្មែរ​ក្រហម​នេះ​កាល​​ពី​ម្សិល​មិញ ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​បាន​ចូលរួម ​កាន់​តែ​ធ្វើ​ឲ្យ​មាន​ភាព​អ៊ូ​អរ កុះ​ករ​ពេញ​កម្មវិធី។ លើស​ពី​នេះ ​ព្រឹទ្ធាចារ្យ​ គង់ ណៃ ​ក៏​បាន​មក​លេង​ចា​ប៉ី​ដង​វែង បញ្ចេញ​វោហារស័ព្ទ​យ៉ាង​មាន​អត្ថន័យ​ក្នុង​ពិធី​សម្ពោធ​រឿង​ម្សិលមិញ ​ផង​ដែរ៕

អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី
;