នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ព្រមាន​ពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

  • 2019-02-28 02:35:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយករដ្ឋមន្ត្រី​ប្រទេស​ប៉ាគីស្ថាន Imran Khan បាន​ធ្វើការ​ព្រមាន​ថា សង្គ្រាម​នុយក្លេអ៊ែរ​អាច​នឹង​ផ្ទុះ​ឡើង ក្រោយ​ពី​ភាព​តានតឹង​រវាង​ប៉ាគីស្ថាន និង​ឥណ្ឌា បាន​ឈាន​ដល់​កម្រិត​អាសន្ន​។

លោក​នាយករដ្ឋមន្ត្រី​ប្រទេស​ប៉ាគីស្ថាន Imran Khan
ប៉ាគីស្ថាន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៧​កុម្ភៈ​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង ២គ្រឿង​របស់​កង​ទ័ព​អាកាស​ឥណ្ឌា និង​បាន​ចាប់ខ្លួន​ពីឡុត​ម្នាក់ ពាកព័ន្ធ​នឹង​សកម្មភាព​យោធា​ក្នុង​តំបន់​កំពុង​មាន​ជម្លោះ Kashmir ។ ចំណែក ឥណ្ឌា បាន​បញ្ជាក់​ថា ខ្លួន​បាន​បាត់បង់​យន្តហោះ​ចម្បាំង​មួយ​គ្រឿង ប្រភេទ MiG-21 និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ ដោះលែង​ពីឡុត​ឥណ្ឌា ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​។

កាលពី​ល្ងាច​ថ្ងៃទី២៧ កុម្ភៈ លោក​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Imran Khan បាន​ព្រមាន​ថា ប្រសិនបើ​ភាព​តានតឹង​នៅ​តែ​បន្ត អ្វីៗ​គឺ​លោក​នឹង​មិន​អាច​គ្រប់គ្រង​បាន​ឡើយ បន្ទាប់ពី​លើក​ឡើង​ពី​បញ្ហា​សង្គ្រាម​នុយក្លេអ៊ែរ​។

បំណែកយន្តហោះចម្បាំងឥណ្ឌា ដែលបានធ្លាក់ (រូបថត៖ Reuters)

ក្រសួង​ការ​បរទេស​ឥណ្ឌា បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​កុម្ភៈ​ថា ឥណ្ឌា​បាន​សងសឹក ដោយ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​ប៉ាគីស្ថាន ១​គ្រឿង​វិញ ដែល​បាន​ហោះ​ចូល​ក្នុង​ដែន​អាកាស​របស់​ខ្លួន​៕

អត្ថបទទាក់ទង

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;