ស្ថានទូត​អាមេរិក និង​មជ្ឈមណ្ឌល Education USA រៀបចំ​ពិព័រណ៌​អប់រំ ប្រចាំឆ្នាំ​២០១៩

  • 2019-03-04 09:11:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូត​អាមេរិក និង​មជ្ឈមណ្ឌល​សម្រាប់​ ការសិក្សា​អប់រំ​សហរដ្ឋ​អាមេរិក  (EducationUSA) នៅ​កម្ពុជា បាន​រៀបចំ​ពិពិព័រណ៍​មួយ​ស្តីពី​ការ​អប់រំ​នៅក្នុង​សហរដ្ឋអាមេរិក សម្រាប់​ឆ្នាំ​២០១៩ នា​ថ្ងៃ​ទី៤ ខែ​មិនា ឆ្នាំ​២០១៩  សណ្ឋាគារ Great Duke Hotel (អតីតសណ្ឋាគារ Intercontinental Hotel) ដើម្បី​បង្ហាញពី​ឱកាស​សិក្សា​នៅក្នុង​សហរដ្ឋ​អាមេរិក​ សម្រាប់​សិស្ស និស្សិតកម្ពុជា។

ពិព័រណ៍​នេះ គឺជា​កន្លែង​ពិសេស​មួយ​សម្រាប់​ឱ្យ​សិស្ស និស្សិត​កម្ពុជា ធ្វើការ​ទាក់ទង​ជាមួយ​ស្ថាប័ន​ឧត្តមសិក្សា​នៅក្នុង​សហរដ្ឋអាមេរិក ហើយដឹង​ពី​អត្ថប្រយោជន៍​ក្នុងការ​ទទួលបាន​ការ​សិក្សា​នៅក្នុង​សាកល​វិទ្យាល័យ​សហរដ្ឋ​អាមេរិក។

ឆ្នាំនេះ ​មាន​តំណាង​មកពី​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​ចំនួន​ជាង ២៥​នាក់​មក​ជម្រាប​ប្រាប់​សិស្ស និស្សិត​កម្ពុជា អំពី​កម្មវិធី​សិក្សា​យក​សញ្ញាប័ត្រ លក្ខខណ្ឌ​ទាមទារ​ក្នុងការ​ទទួល​ឱ្យ​ចូល​រៀន និង​ឱកាស​ទទួលបាន​អាហារូបករណ៍ សម្រាប់​សិក្សា​នៅក្នុង​សហរដ្ឋ​អាមេរិក។ តំណាង​ដទៃទៀត​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ នឹង​ផ្តល់​ព័ត៌មាន​ស្តីពី​ទិដ្ឋាការ​សិស្ស  កម្មវិធី​ផ្លាស់ប្តូរ​របស់​រដ្ឋាភិបាល​អាមេរិក និងការ​ផ្តល់​ការ​ណែនាំ​របស់​មជ្ឈមណ្ឌល EducationUSA ។

មជ្ឈមណ្ឌល EducationUSA គឺជា​បណ្តាញ​នៃ​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ដល់​និស្សិត​អន្តរជាតិ​ចំនួន ៤០០ មជ្ឈមណ្ឌល របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក នៅតាម​ប្រទេស​ចំនួន​ជាង ១៧០។ បណ្តាញ​នេះ ​ផ្សព្វផ្សាយ​ការ​សិក្សា​ថ្នាក់ឧត្តម​នៅ​សហរដ្ឋអាមេរិក ​ដល់​និស្សិត​នៅ​ជុំវិញ​ពិភពលោក ដោយផ្តល់​ព័ត៌មាន​ថ្មីៗ ពេញលេញ និង​ត្រឹមត្រូវ ស្តីពី​ឱកាស​សិក្សា​នៅតាម​ស្ថាប័ន​មហាវិទ្យាល័យ ដែលមាន​ការ​ទទួល​ស្គាល់ នៅក្នុង​ស​ហរដ្ឋអាមេរិក។

មជ្ឈមណ្ឌល EducationUSA ក៏ផ្តល់​ផងដែរ​ នូវសេវា​ដល់​បណ្តា​ស្ថាប័ន​ឧត្តម​សិក្សា​របស់​សហរដ្ឋអាមេរិក ដើម្បី​ជួយ​ឲ្យអ្នក​ដឹកនាំ​របស់​គេ​អាច​សម្រេច​គោលដៅ​របស់​គេ នៅក្នុង​ការ​ជ្រើសរើស​និស្សិត​ចូលរៀន និង​ធ្វើឲ្យ​សាលា​របស់គេ​មាន​និស្សិត​អន្តរជាតិ​រៀន​ច្រើន។ មជ្ឈមណ្ឌល EducationUSA គឺជា​ប្រភព​ព័ត៌មាន​ផ្លូវការ​របស់​អ្នក ស្តីពី​ការ​សិក្សា​ថ្នាក់ឧត្តម​នៅក្នុង​សហរដ្ឋ​អាមេរិក៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;