ជនជាតិ​វៀត​ណាម ៥​នាក់ ជាប់​ក្នុង​​បញ្ជី​មហាសេដ្ឋី​ពិភពលោក

  • 2019-03-07 09:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​របាយការណ៍​របស់ Forbes ដែល​ចុះផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថា ជនជាតិ​វៀតណាម​ចំនួន ៥​រូប ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​មហាសេដ្ឋី​ពិភពលោក។ ក្នុង​នោះ​មាន៖

  • លោក Pham Nhat Vuong ប្រធាន​ក្រុមហ៊ុន Vingroup ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​ ២៣៩ ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប ៦,៦ ពាន់លានដុល្លារ​អាមេរិក។ លោកជា​អ្នកមាន​លេខ​១ នៅ​វៀតណាម។​

  • លោកស្រី​ Nguyen Thi Phuong Thao នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air ស្ថិតនៅ​ចំណាត់ថ្នាក់លេខ ១០០៨ ដែលមានទ្រព្យសម្បត្តិ ២,៣ ពាន់លានដុល្លារអាមេរិក។ លោកស្រី​ ជាស្ត្រី​ដែលមាន​ជាងគេ​នៅវៀតណាម។

  • លោក Tran Ba Duong ប្រធានក្រុមហ៊ុន Truong Hai ស្ថិតនៅ​ចំណាត់ថ្នាក់លេខ ១៣៤៩ ដែលមានទ្រព្យសម្បត្តិសរុប ១,៧ ពាន់លានដុល្លារ។

  • លោក Ho Hung Anh ប្រធានក្រុមហ៊ុន Techcombank ស្ថិតនៅចំណាត់ថ្នាក់លេខ ១៣៤៩ ស្ទួន​ ដែល​មាន​ទ្រព្យសម្បត្តិសរុប ១,៧ ពាន់លានដុល្លារ។

  • លោក Nguyen Dang Quang ប្រធានក្រុមហ៊ុន Masan ស្ថិតនៅ​ចំណាត់ថ្នាក់លេខ​ ១៧១៧ ដែលមានទ្រព្យសម្បត្តិ​ ១,៣ ពាន់លានដុល្លារ។

របាយការណ៍​របស់​ Forbes រាយ​ឈ្មោះ​មហាសេដ្ឋី​សរុប​ចំនួន ២១៥៣​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៨ តិច​ជាង ៥៥​នាក់។ ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​ទាំង​២១៥៣​នាក់ ក្នុង​បញ្ជី Forbes សរុប​មាន​ចំនួន ៨,៧ ទ្រី​លាន​ដុល្លារ​អាមេរិក ថយ​ចុះ ៤០០​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​៕

ប្រភព៖ Vietnamnet ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;