Real Madrid តែងតាំង Zidane ជាថ្មី រហូត​ដល់​ឆ្នាំ​២០២២

  • 2019-03-12 01:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Zinedine Zidane ត្រូវ​បាន​តែងតាំង​ជា​អ្នកចាត់ការ​ទូទៅ​ក្លឹប Real Madrid សាជាថ្មី ជំនួស​លោក Santiago Solari ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ។ Zidane បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​អធិរាជ​ស ដើម្បី​ដឹកនាំ​រហូត​ដល់​ឆ្នាំ​២០២២។

ការ​តែងតាំង​នេះ គឺ​បន្ទាប់ពី​លោក Zidane បាន​ចាកចេញ​ពី​ Real Madrid កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៨​។

Zidane បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​ជួយ​ឲ្យ​ក្លឹប​នេះ ត្រឡប់​ទៅ​ដូច​ពី​មុន។ វា​ពិបាក​ភ្នែក​ណាស់ ក្នុង​ការ​មើល​ពី​ខាង​ក្រៅ​មក។ ខ្ញុំ​ធ្លាប់​រស់នៅ​ទី​នេះ Madrid ធ្វើ​រឿង​ដែល​ត្រូវ​ធ្វើ​។ ប៉ុន្តែ​ខ្ញុំ​បាន​តាំង​ចិត្ត​ជាថ្មី​រួច​ហើយ។ ខ្ញុំ​នឹង​ដឹកនាំ​ក្លឹប​ដ៏​អស្ចារ្យ​នេះ​ម្ដង​ទៀត​»។

បច្ចុប្បន្ន Real Madrid ធ្លាក់​ទម្រង់​យ៉ាង​ខ្លាំង បន្ទាប់​ពី​ជ្រុះ​ចេញ​ពី​ពានរង្វាន់​ទាំងអស់​ នៅ​រដូវ​កាល​នេះ។ Real កំពុង​ឈរ​លេខ៣ ក្នុង​លីគ La Liga តាម​ពី​ក្រោយ Barcelona ចំនួន ១២​ពិន្ទុ​៕


ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.