២គូ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក នៅ​ ONE Championship លើ​ដី​ហ្វីលីពីន

  • 2019-03-14 03:57:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ONE Championship នឹង​វិល​ទៅ​កាន់​ទឹកដី​ហ្វីលីពីន​ជា​ថ្មី នា​ថ្ងៃ​ទី១២ ខែមេសា ខាងមុខ​នេះ ជាមួយ​ព្រឹត្តិការណ៍ ONE: ROOTS OF HONOR។ នៅ​ក្នុងព្រឹត្តិការណ៍​នេះ នឹង​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក ដល់​ទៅ ២គូ។

នៅ​ក្នុង​ការប្រកួត​គូឯក main event គឺ​កីឡាករ​វៀតណាម​-អូស្រ្ដាលី Martin Nguyen ប្រកួត​ការពារ​ខ្សែ​ក្រវាត់ ONE Featherweight World Champion ​របស់​ខ្លួន ទល់​នឹងកីឡាករ​ជើងចាស់ម៉ុងហ្គោលី Narantungalag Jadambaa

Martin Nguye អបអរក្រោយឈ្នះ​ខ្សែក្រវាត់​នាពេល​កន្លងមក
Narantungalag Jadambaa រីករាយ​ក្រោយ​ឈ្នះ​ការប្រកួត​កន្លងមក

ចំណែក​នៅ​ក្នុង​ការប្រកួត​គូ​​ឯក​បន្ទាប់ co-main event វិញ គឺ​កីឡាករ​ជប៉ុន Yosuke Saruta នឹង​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ ONE Strawweight World Champion របស់​ខ្លួន ទល់​នឹង​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ ជនជាតិ​ហ្វីលីពីន Joshua Pacio ។ កាលពី​ខែមករា​កន្លងទៅ លើ​ទឹកដី​ឥណ្ឌូណេស៊ី Saruta បាន​ដណ្ដើម​ខ្សែ​ក្រវាត់​នេះ ពី Pacio ក្រោយ​ឈ្នះ​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ។ តើ​ការជួបគ្នា​លើកនេះ Pacio អាច​ដណ្ដើម​ខ្សែ​ក្រវាត់​នេះ យក​មក​វិញ​ដែរឬទេ?

Yosuke Saruta ប្រកួត​ទល់នឹង Joshua Pacio កាលពីខែមករា​កន្លងទៅ

សូមបញ្ជាក់ថា ONE នឹង​បង្ហាញ​ឈ្មោះ​គូប្រកួត​ជាច្រើនទៀត ជា​បន្តបន្ទាប់​ នៅ​មុន​ថ្ងៃ​ប្រកួត​មកដល់៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;