Simeone ឆ្លើយតប​នឹង Ronaldo រឿង​ចម្លង​ក្បាច់​អបអរ​របស់​លោក

  • 2019-03-13 06:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Diego Simenone បាន​អះអាង​ថា លោក​មិន​បាន​ប្រកាន់​នឹង​ក្បាច់​អបអរ​របស់​ Cristiano Ronaldo ដែល​ចម្លង​ពី​គាត់​នោះទេ បន្ទាប់ពី​គ្រូ​បង្វឹក​រូប​នេះ ធ្លាប់​បង្ហាញ​កាយវិការ​ដូច្នេះ កាលពី​ជើង​ទី១ វគ្គ​១៦ក្រុម​ចុងក្រោយ ពានរង្វាន់ UEFA Champions League រវាង Juventus ជាមួយ Atletico Madrid ។

Ronaldo បាន​បង្ហាញ​ក្បាច់​អបអរ​សង​សឹក​លោក Simeone បន្ទាប់​ពី​ស៊ុត​គ្រាប់​ទី៣ ឲ្យ Juventus យកឈ្នះ At. Madrid ដោយ​លទ្ធផល ៣-០ នៅ​ជើងទី២ កាលពី​យប់មិញ នៅ​កីឡដ្ឋាន Allianz ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​ការ​ប្រកួត លោក Simeone ថ្លែងថា៖ «Cristiano Ronaldo ជា​តារា​បាល់ទាត់​ដ៏​អស្ចារ្យ​ម្នាក់​នៅ​លើ​ពិភពលោក គេ​អាច​ធ្វើ​រឿង​អ្វី​ក៏​បាន​ នៅ​ថ្ងៃ​ពិសេស​យ៉ាង​​ដូច្នេះ​»៕

អត្ថបទទាក់ទង Ronaldo បង្កើត​រឿង ៤​យ៉ាង ក្រោយ​ស៊ុត៣​គ្រាប់ បញ្ជូន Juventus ឡើង​ទៅ​វគ្គ៨​ក្រុម UCL


ប្រភព៖ Mirror ប្រែ​សម្រួល៖ លាភ.