Liverpool បំបាក់ Bayern ក្លាយជា​ក្រុម​អង់គ្លេស​ទី ៤ ឡើង​ទៅ​វគ្គ ៨ក្រុម UCL

  • 2019-03-14 01:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហង្ស​ក្រហម Liverpool បាន​យកឈ្នះ​ក្រុមម្ចាស់​ផ្ទះ Bayern Munich ៣-១ ក្នុង​ការប្រកួត​ជើង​ទី២ វគ្គ​ ១៦ក្រុម​ចុងក្រោយ UEFA Champions League យប់មិញនេះ ក្រោយ​ស្មើគ្នា ០-០ កាលពីជើង​ទី១។

៣គ្រាប់​របស់​ក្រុមភ្ញៀវ​មកពីអង់គ្លេស រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធសេណេហ្គាល់ Sadio Mané ២គ្រាប់ (នាទី ២៦, ៨៤) និង​ខ្សែការពារ​ហូឡង់ Virgil van Dijk ១គ្រាប់ (នាទី ៦៩) ខណៈ​១គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះអាល្លឺម៉ង់ កើត​ឡើង​ដោយសារ​ការ​ធ្វើ​ឲ្យ​ចូលទី​ខ្លួនឯង​របស់ Joel Matip នៅ​នាទី ៣៩។

ជ័យជម្នះនេះ មានន័យថា​ក្រុម​ទាំង ៤ របស់អង់គ្លេស បាន​បន្ត​ឡើង​ទៅ​កាន់​វគ្គ ៨ក្រុម​ចុងក្រោយ​ទាំងអស់តែម្ដង ពោល​គឺ​មាន​ Tottenham Hotspur, Manchester United, Manchester City និង Liverpool។ ចំណែក​ក្រុម ៤ផ្សេងទៀត គឺ​មក​ពី​ប្រទេស​ ៤ ផ្សេងគ្នា ដែល​រួមមាន Porto (ព័រទុយហ្គាល់) Ajax (ហូឡង់) Juventus (អ៊ីតាលី) និង Barcelona (អេស្ប៉ាញ)។

សូមបញ្ជាក់ថា ការចាប់ឆ្នោត​ជ្រើសរើស​គូប្រកួត​វគ្គ ៨ក្រុម នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង ​Nyon ប្រទេស​ស្វីស នា​ថ្ងៃ​ទីសុក្រ ទី១៥ ខែមីនា ស្អែកនេះ។ តើប្រិយមិត្ត ចង់ឲ្យ​ក្រុមណា ប៉ះក្រុមណាដែរ?

សូមទស្សនា​វីដេអូហាយឡាយ ខាងក្រោមនេះ៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;