ផ្លូវជាតិ​លេខ៧១C ភ្ជាប់ពី​ចំការ​លើ ខេត្ត​កំពង់ចាម ទៅ​ត្បូងឃ្មុំ នឹងត្រូវ​ពង្រីក និង​លើក​កម្ពស់​គុណភាព

  • 2019-03-15 01:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឱ្យដឹង​ថា ​ផ្លូវ​ជាតិលេខ៧១C គ្រោង​នឹង​សម្ពោធ​បើកការដ្ឋាន​សាងសង់​ពង្រីក និង​លើក​កម្ពស់​គុណភាព​នៅចុងឆ្នាំ​២០១៩​ខាងមុខនេះ បន្ទាប់ពីការ​សិក្សា​លទ្ធភាព​ចប់​សព្វ​គ្រប់។

ការ​បញ្ជាក់​ឱ្យដឹង​ខាងលើនេះ បន្ទាប់ពី​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ពិនិត្យ​ស្ថានភាព និង​សិក្សា​លទ្ធភាព​ក្នុងការសាងសង់​ពង្រីក និង​លើក​កម្ពស់​គុណភាព​ផ្លូវ​ជាតិលេខ ៧១C។

សូម​ជម្រាប​ថា ផ្លូវនេះ​មាន​ប្រវែង​សរុប​ចំនួន ១១៤,៦២​គីឡូម៉ែត្រ បែកចេញ​ពីផ្លូវជាតិ​លេខ​៧១ ត្រង់​ចំណុច​ផ្សារ​ចំការលើ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ឆ្លង​ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ទៅកាន់​ភូមិសាស្ត្រ​ខេត្ត​ត្បូងឃ្មុំ។

គម្រោង​សាងសង់​លើក​កម្ពស់​គុណភាព​ផ្លូវនេះ ត្រូវបាន​សិក្សា​ដោយ​ក្រុមហ៊ុន​សៀងហៃ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ កំពុង​សិក្សា​បន្ថែម​ត្រង់​ចំណុច​ដែល​ទទួល​រង​ដោយ​គ្រោះ​ទឹកជំនន់ ដើម្បី​រក​ដំណោះស្រាយ​សមស្រប សំដៅ​ធានា​ឱ្យបាន​គុណភាព​ខ្ពស់៕

រូបថត៖ ក្រសួងសាធារណការ និង​ដឹកជញ្ជូន

អត្ថបទ៖ សំភី

;