ជប៉ុន ផ្តល់​ជំនួយ​ជាង ២៧ម៉ឺន​ដុល្លារ ដល់​អង្គភាព​អភិវឌ្ឍន៍​ចំនួន​៣ នៅ​កម្ពុជា

  • 2019-03-15 08:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 41

ចន្លោះមិនឃើញ

ក្រោម​គ្រោង​ការណ៍​នៃ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្ស​ជាតិ ហៅថា (ជំនួយ​គូសាណូណិ) រដ្ឋាភិបាល​ជប៉ុន​បាន​ឯកភាព ផ្តល់​ជំនួយ​ឥតសំណង​ថវិកា​សរុប​ចំនួន ២៧៥២៩​៦ ដុល្លារ​អាមេរិក ដល់​អង្គភាព​អភិវឌ្ឍន៍ ចំនួន​៣ នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AKP នា​ថ្ងៃ​ទី​១៥ ខែ​មីនា ​ឆ្នាំ​២០១៩​។

កិច្ចសន្យា​ផ្តល់​ជំនួយ​នេះ​ ត្រូវ​ចុះ​ហត្ថលេខា​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រវាង​ឯកអគ្គរាជទូត នៃ​ប្រទេស​ជប៉ុន​ប្រចាំ​កម្ពុជា លោក​ ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ក្នុង​នាម​រដ្ឋាភិបាល​ជប៉ុន ជាមួយ​នឹង​អ្នក​តំណាង​ស្ថាប័ន ទទួល​ជំនួយ​ទាំង​បី​នៅ​កម្ពុជា​។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ថា គម្រោង ទីមួយ​សម្រាប់​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពត រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ១០៦០០០ ដុ​ល្លា​​រអាមេរិក សម្រាប់​កែ​លម្អ​ផ្លូវ​ថ្នល់​ក្នុង​ឃុំ​ទទុង ស្រុក​ដងទង់ ខេត្ត​កំពត។ គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ ១៥៦០០០​នាក់​ក្នុង​តំបន់។ លោក​ទូត​សង្ឃឹម​ថា ផ្លូវថ្នល់​ដែល​កែ​លម្អ​នេះ​ នឹង​រួមចំណែក ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មូលដ្ឋាន មាន​ភាព​រស់រវើក​ឡើងវិញ តាម​រយៈ​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​ល្អ​ប្រសើរ ទៅ​កាន់​សាលារៀន មន្ទីរពេទ្យ ផ្សារ និង​តំបន់​ផ្សេង​ៗ​ទៀត។

គម្រោង​ទី​ពីរ​សម្រាប់​មន្ទីរ​អភិវឌ្ឍន៍​ខេត្ត​ក្រចេះ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ ៨២០០០​ដុល្លារ​អាមេរិក សម្រាប់​ការ​សាងសង់ ស្ពាន​បេតុង ក្នុង​ឃុំដា ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ។ លោក​ទូត​រំពឹង​ថា ប្រជាជន​ក្នុង​តំបន់ ប្រមាណ ៣៨០០​នាក់ នឹង​អាច​ទទួល​បាន ផ្លូវ​ដែល​មាន​សុវត្ថិភាព​ជាងមុន​ទៅ​កាន់​សាលារៀន មន្ទីរពេទ្យ ផ្សារ និង​តំបន់​ផ្សេង​ៗ​ទៀត។

គម្រោង​ទី​បី​ សម្រាប់​អង្គការ Planete Enfants & Development រដ្ឋាភិបាល​ជប៉ុន​ផ្តល់ ថវិកា​ប្រមាណ ៨២០០០​ដុល្លារ​អាមេរិក សម្រាប់​ការ​សាងសង់​បរិក្ខារ​សាលា មតេ្តយ្យ​ចំនួន ៨ ​ក្នុង​ស្រុក​ចំនួន​២ នៅ​ខេត្ត​កំពត។ គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្តល់​អត្ថប្រយោជន៍ ដល់​កុមារ​ប្រមាណ ២៧០​នាក់​ក្នុង​តំបន់​។

លោក​សង្ឃឹម​ដែរ​ថា បរិក្ខារ​សាលា​មត្តេយ្យ​ដែល​ត្រូវ​បាន​កែ​លម្អ​ នឹង​រួមចំណែក​ដល់​ការ​ផ្តល់​ឲ្យ​កុមារ​នូវ​ការ​ចូលរៀន​ប្រកប​ដោយ​និរន្តរភាព និង​គុណភាព​ដល់​មតេ្តយ្យ​អប់រំ​៕

អត្ថបទ៖ លាភ.

;