ស្មាតហ្វូន​កម្លាំង​ខ្លាំង​ជាង iPhone XS Max ចេញ​តម្លៃ​លក់​នៅ​កម្ពុជា

  • 2019-03-18 08:08:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi Mi 9 បាន​លេច​មុខ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ កន្លង​ទៅ ដំណាល​គ្នា​នឹង Galaxay S10 រួម​នឹង Galaxy Fold ដែរ។ ស្មាតហ្វូន​មួយ​គ្រឿង​​នេះ​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ដោយ​សារ​ទទួល​បាន​ពិន្ទុ​លើ AnTuTu ច្រើន​ជាង iPhone XS Max ខណៈ​ដែល​មាន​តម្លៃ​ខុស​គ្នា​ពាក់​កណ្ដាល​ឯណោះ។

​បើ​តាម​ការ​ធ្វើ​តេស្ត​របស់​ក្រុម​ការងារ GSMArena បាន​បង្ហាញ​​ ការ​ធ្វើ​តេស្ត​តាម​រយៈ​កម្មវិធី AnTuTu ស្មាតហ្វូន Mi 9 នេះ​អាច​បាន​ពិន្ទុ​​សរុប​ដល់​ទៅ ៣៧២ ០០៦ ច្រើន​ជាង​ iPhone XS Max ប្រមាណ​ ២ ម៉ឺន​ពិន្ទុ។ iPhone XS Max គឺ​​​ជា​អ្នក​កាន់កាប់​តំណែង​កំពូល​លើ AnTuTu ​ពី​មុន​មក។

ការ​ធ្វើ​តេស្ត​លើ​ Geekbench វិញ​ Mi 9 អាច​ទទួល​បាន​ពិន្ទុ​ ៣៥០៣ និង ១១១៨១ ដែល​ពិន្ទុ​នេះ​នៅ​​ចាញ់ iPhone XS Max បន្តិច​បន្តួច​។ XS Max ទទួល​បាន​ពិន្ទុ ៤៧៧៧ និង ១១៤៣២ នៅ​លើ​​ Geekbench។

ក្រៅ​ពី​មាន​ម៉ាស៊ីន​កម្លាំង​ខ្លាំង​ហើយ​​នោះ ស្មាតហ្វូន​តម្លៃ​ជាង ៤០០ ដុល្លារ​នេះ​ ក៏​ខ្លាំង​​ខាង​ផ្នែក​ថត​រូប​ផង​ដែរ។ DxOMark បាន​ដាក់​ពិន្ទុ​សរុប​ឲ្យ​ Mi 9 ចំនួន​ ១០៧ ពិន្ទុ ​ស្ថិត​នៅ​ក្រោម​ Mate 20 Pro, P20 Pro និង Galaxy S10+ ប៉ុន្តែ​យក​ឈ្នះ XS Max។

បន្ទះ​ឈីប​លើ Mi 9 គឺ​ជា​ប្រភេទ​ Snapdragon 855 ដែល​​មាន​ល្បឿន​រត់​ដល់​ទៅ ២,៨៤ GHz។ ហើយ​ក៏​មាន​អម​ដោយ​ RAM ទំហំ ៦ GB និង​​អង្គ​ផ្ទុក​ជម្រើស​ ៦៤ GB ឬ ១២៨ GB ជា​ប្រភេទ​សម្រាប់​លក់​លើ​ទីផ្សារ​សកល។ ស្មាតហ្វូន​នេះ​មាន​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ ៤៤៥ ដុល្លារ។ លើ​ទីផ្សារ​កម្ពុជា​ឯណេះ​វិញ ឃើញ​មាន​ហាង​លក់​ផលិតផល Xiaomi ​ផ្លូវ​ការ​កំណត់​តម្លៃ​លក់​ចាប់​ពី ៥៧៥ ដុល្លារ​ឡើង​ទៅ។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​របស់ Mi 9 មាន​ដូច​ជា​បំពាក់​អេក្រង់ AMOLED ទំហំ ៦,៣៩ អ៊ីញ អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ ២៣៤០ x ១០៨០ ភីកសែល។ កាមេរ៉ា​ខាង​ក្រោយ​មាន​​ចំនួន​ ៣ គ្រាប់​ មាន​ទំហំ ៤៨MP+១៦MP+១២MP និង​កាមេរ៉ា​មុខ​មាន​កម្រិត​ ២០ MP៕​​

អត្ថបទ៖ សុខហេង

;