ក្រោយ​ឈ្នះ​សុខ ធី ២ដង Lerdsila ត្រៀម​ឡើង​សង្វៀន ONE ជា​ថ្មី នា​ខែក្រោយ​នេះ

  • 2019-03-19 09:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​ចាស់​វស្សា​ថៃ Lerdsila Phuket Top Team នឹង​ឡើង​សង្វៀន ONE Championship ជាថ្មី នា​ថ្ងៃ​ទី១២ ខែមេសា ឆ្នាំ២០១៩ ក្រោយ​ឈ្នះ​កីឡាករ​គុន​ខ្មែរ សុខ ធី ២ដង កាលពី​ខែមិថុនា និងខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។

កីឡាករ​វ័យ ៣៨ឆ្នាំរូបនេះ នឹង​ត្រូវ​ប៉ះ​កីឡាករ​ជប៉ុន Kohei Kodera (វិញ្ញាសា​ប្រដាល់ថៃ) នៅ​​ក្នុង​ព្រឹត្តិការណ៍ ONE: ROOTS OF HONOR នៅ​រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន។

Lerdsila កាលពីប្រកួត​ទល់នឹង​សុខ ធី កាលពីឆ្នាំមុន (រូបភាព៖ ONE Championship)
យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ONE Championship បាន​ឲ្យដឹងថា ក្រៅ​ពី​គូនេះ នៅ​មាន​ការប្រកួត ១២គូផ្សេងទៀត នៅ​ក្នុង​ព្រឹត្តិការណ៍​ខាងលើ​ ដែលមាន​ដូចខាងក្រោម៖
  • គូឯក៖ Martin Nguyen vs Narantungalag Jadambaa (Jadambaa ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Featherweight World Championship (MMA) ពី Martin)

  • គូឯករង៖ Yosuke Saruta VS Joshua Pacio (Pacio ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Strawweight World Championship (MMA) ពី Saruta)

  • Leandro Issa VS Fu Chang Xin (MMA)

  • Ibrahim El Bouni VS Andrei Stoica (ប្រដាល់ kickboxing)

  • Luis Santos VS James Nakashima (MMA)

  • Edward Kelly VS Sung Jong Lee (MMA)

  • Andre Meunier VS Anderson Silva (ប្រដាល់ Kickboxing)

  • Eric Kelly VS Tang Kai (MMA)

  • Saemapetch Fairtex VS Ognjen Topic (ប្រដាល់​ថៃ))

  • Niko Soe VS Eko Roni Saputra (MMA)

  • Lerdsila Phuket Top Team VS Kohei Kodera (ប្រដាល់​ថៃ)

  • Bi Nguyen VS Dwi Ani Retno Wulan (MMA)

  • Ramon Gonzales VS Akihiro Fujisawa (MMA)

ចុចអាន៖ ២គូ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក នៅ​ ONE Championship លើ​ដី​ហ្វីលីពីន

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;