Honda ដឹកនាំក្រុម U23 កម្ពុជា ហ្វឹកហាត់​ត្រៀមប៉ះ ​អូស្ត្រាលី ​កូរ៉េខាងត្បូង និង​ឆាយនីសតៃប៉ិ

  • 2019-03-20 01:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Keisuke Honda អ្នក​ចាត់ការទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា កាលពី​ម្សិលមិញនេះ បាន​ដឹកនាំ​ការ​ហ្វឹកហាត់​ក្រុម U23 កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​ AFC U23 Championship 2020 វគ្គជម្រុះ ពូល H ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

ការ​ប្រកួត​នេះ ធ្វើឡើងពីថ្ងៃទី២២ ដល់ ២៦ ខែមីនា ឆ្នាំ​២០១៩ នៅ​ពហុកីឡដ្ឋាន​ជាតិ ដោយ​មាន១គូ ប្រកួត​នៅម៉ោង ៥ល្ងាច និង ១គូ​ទៀត ប្រកួត​នៅ​ម៉ោង ៨យប់។

ក្នុងពូល​នេះ គឺ​រួមមាន កម្ពុជា, ​អូស្ត្រាលី, ​កូរ៉េខាងត្បូង និង​ឆាយនីសតៃប៉ិ។ ក្នុងនោះ៖

​ថ្ងៃទី២២មីនា

-​កូរ៉េខាងត្បូង Vs ឆាយនីសតៃប៉ិ ម៉ោង ៥ល្ងាច

-​អូស្ត្រាលី Vs កម្ពុជា ម៉ោង ៨យប់

​ថ្ងៃទី២៤មីនា

-ឆាយនីសតៃប៉ិ Vs ​អូស្ត្រាលី ម៉ោង ៥ល្ងាច

-កម្ពុជា Vs ​កូរ៉េខាងត្បូង ម៉ោង ៨យប់

​ថ្ងៃទី២៦មីនា

-​កូរ៉េខាងត្បូង Vs ​អូស្ត្រាលី ម៉ោង ៥ល្ងាច

-កម្ពុជា Vs ​ឆាយនីសតៃប៉ិ ម៉ោង ៨យប់៕

រូបថត៖ សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា

អត្ថបទ៖ សំភី

អត្ថបទថ្មី
;